ការរួមភេទជួយសុខភាព
Thursday 05, March 2015 09:45 PM
1.7K Views

ការប្រព្រឹត្ដផ្លូវភេទផ្ដល់នូវអារម្មណ៍ពុះកញ្ជ្រោលជាខ្លាំង អាចមានអត្ថប្រយោជន៍ដល់សុខភាព។ ការរួមភេទអាចបង្កើនអាយុ អាចបង្ការបញ្ហាជម្ងឺបេះដូងបានខ្លះ និងជម្ងឺមហារីកមួយចំនួន។ តើការរួមភេទពិតជាផ្ដល់អត្ថប្រយោជន៍បែបនេះមែនឬទេ?

សូមកាត់បន្ថយការពិសាសុរា សូមផ្អាកការពិសាបារី ហើយនិង… តែសូមបង្កើនការរួមភេទ! នេះជាឃ្លាមួយដែលគ្រូពេទ្យ អាចផ្ដល់ឱ្យលោកអ្នកនៅថ្ងៃស្អែក។ ពីព្រោះថាជាច្រើនឆ្នាំមកហើយ ការសិក្សាស្រាវជ្រាវជាច្រើនបានចាប់អារម្មណ៍ទៅលើឥទ្ធិពល របស់ការរួមភេទទៅលើសុខភាព។ ជាលទ្ធផល ស្ទើរតែគ្រប់ការសិក្សាស្រាវជ្រាវបានគូសបញ្ជាក់អំពីគុណប្រយោជន៍ដែលទទួលបានពី សកម្មភាពផ្លូវភេទនេះ ដូចជាការអូសបន្លាយអាយុ លទ្ធភាពបង្ការជម្ងឺមួយចំនួនជាដើម។

 

សិចកាត់បន្ថយអត្រាមរណភាព

ជាទូទៅ ការមានទំនាក់ទំនងផ្លូវភេទជាប្រចាំកាត់បន្ថយអត្រាមរណភាពរបស់បុរស។ ការស្រាវជ្រាវស៊ុយអែដមួយ ដែល ធ្វើឡើងនៅឆ្នាំ១៩៨១ បានគូសបញ្ជាក់ថាអត្រាមរណភាពច្រើនជាងមធ្យម នៅលើបុរសអាយុ៧០ឆ្នាំដែលបានផ្អាកសកម្មភាពផ្លូវ ភេទជាច្រើនឆ្នាំមកហើយ។ ប៉ុន្ដែគុណប្រយោជន៍នេះផ្ដល់ឱ្យតែមនុស្សវ័យចាស់ប៉ុណ្ណោះ។ តាំងពីឆ្នាំ១៩៩៧ ការសិក្សាស្រាវជ្រាវ អង់គ្លេសក៏បានធ្វើការតាមដានបុរស ដែលមានអាយុពី៤៥ ដល់៥៩ឆ្នាំ ចំនួន៩១៨នាក់ រយៈពេល៤ឆ្នាំ។ លទ្ធផលបានបង្ហាញថា ក្នុង រយៈពេលនេះ អត្រាមរណភាពរបស់បុរសដែលមានការរួមភេទ យ៉ាងហោចណាស់២ដងក្នុង១សបា្ដហ៍ មានកម្រិតអត្រាមរណភាពទាបជាងដល់ទៅ២ដង ជាងបុរសដែលមានការរួមភេទ១ដងក្នុង១ខែ ឬមានការរួមភេទរង្វើលរាប់ខែ១ដង។ សូមកុំគិតថាការរួមភេទ កាន់តែច្រើនរិតតែមានអាយុវែង ពីព្រោះថាមិនទាន់មានការវិភាគ ឬកម្រិតជាក់លាក់បង្ហាញអំពីចំនួននៃការរួមភេទ និងការថយចុះ នៃអត្រាមរណភាពឡើយ។

 

ការរួមភេទផ្ដល់ផលកម្រៃដល់បេះដូង

គុណធម៌សកម្មភាពផ្លូវភេទ អាចជាឱសថព្យាបាលជម្ងឺ ជាពិសេសទាក់ទងនឹងបេះដូង។ ព្រោះថាការសិក្សាស្រាវជ្រាវអង់ គ្លេសដែលបានរៀបរាប់ខាងលើមកនេះ បានគូសបញ្ជាក់អំពីកម្រិតថយចុះនៃគ្រោះថ្នាក់បេះដូង ដោយការបរិមាណញឹកញាប់នៃសកម្ម ភាពផ្លូវភេទ។ តាមរយៈការស្រាវជ្រាវរបស់អាមេរិកកាំងដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០០០បានបង្ហាញថា ផលកម្រៃទៅលើបេះ ដូង ទាំងនេះកើតមានចំពោះមនុស្សទាំងពីរភេទ ទាំងបុរសទាំងស្ដ្រី។ ពិតហើយ ផលកម្រៃនេះនៅអាចជជែកវែកញែកគ្នាបាន ព្រោះថាការរួមភេទអាចចាត់ទុកបានថាគ្រាន់តែជាប្រភេទ លំហាត់ប្រាណមួយតែប៉ុណ្ណោះ ហើយលទ្ធផលល្អទៅលើបេះដូងដែលទទួលបានមកពីសកម្មភាពផ្លូវកាយពិតជាត្រូវបានទទួលស្គាល់។ ម្នាក់ៗសុទ្ធតែមាន ចំណង់ចំណូលចិត្ដ កីឡារៀងៗខ្លួន។

 

ស្លាប់លើបង្គ្រង

ជាការពិតណាស់ មានរឿងដំណាលជាច្រើនអំពី “ការស្លាប់លើបង្គ្រង” គឺជាមរណភាពដែលកើតឡើងពេលមានសេចក្ដីសុខ ផ្លូវភេទដល់កំពូល។ ការសិក្សាស្រាវជ្រាវរបស់អាមេរិកកាំងដដែលនោះបានលើកឡើងអំពីគ្រោះថ្នាក់នៃការកន្ដ្រាក់របស់បេះដូងពេល ធ្វើលំហាត់ប្រាណ ជាពិសេសបែបជាការរួមភេទនេះ។ ការស្រាវជ្រាវបានបង្ហាញថាគ្រោះថ្នាក់ដែលបង្កលើករណីជម្ងឺដំបៅសាច់ដុំបេះ ដូង(ស្ទះសរសៃឈាមបេះដូង) អាចកើនឡើងដល់ទៅ២ដងកន្លះ នៅរយៈពេលប្រមាណជា២ម៉ោងក្រោយមានការរួមភេទ។ ផ្ទុយទៅ វិញកម្រិតគ្រោះថ្នាក់នេះនៅមានអត្រាទាប ព្រោះថាការកើនឡើងនៃគ្រោះថ្នាក់គាំងបេះដូងមានកម្រិតត្រឹម០,០១% ក្នុងរយៈពេល មួយឆ្នាំ សម្រាប់ការរួមភេទ១ដងក្នុង១សបា្ដហ៍។

 

សេចក្ដីសុខដល់កំពូលជួយប្រូស្ដាត?

ក្រៅពីឥទ្ធិពលជាយថាហេតុទៅលើបេះដូង ការរួមភេទអាចបង្ការការកើតឡើងនូវជម្ងឺមហារីកមួយចំនួន។ ជាអាទិ នៅឆ្នាំ ១៩៩០ ជប៉ុនបានធ្វើការសិក្សាស្រាវជ្រាវមួយទៅលើបុរស១០០នាក់ ក្នុងរយៈពេល៣ឆ្នាំ។ លទ្ធផលបានបង្ហាញថាការកើនឡើងនៃ បរិមាណសេចក្ដីសុខផ្លូវភេទដល់កំពូល អាចកាត់បន្ថយគ្រោះថ្នាក់មហារីកដុំសាច់ក្រពេញប្រូស្ដាត។ ប៉ុន្ដែការសិក្សាស្រាវជ្រាវនេះបាន សង្កត់ធ្ងន់ផងដែរ អំពីការកើនឡើងនៃគ្រោះថ្នាក់នេះ ក្នុងករណីសកម្មភាពផ្លូវភេទធ្វើឡើងចន្លោះពី៣០ ទៅ៥០ឆ្នាំ។ ឥទ្ធិពលនៃទំនាក់ទំនងផ្លូវភេទទៅលើក្រពេញប្រូស្ដាតនេះ ត្រូវបានលើកយកមកសិក្សាស្រាវជ្រាវផងដែរ ត្រង់ចំណុចតំ ណមរួមភេទ។ ជាអាទិ នៅឆ្នាំ១៩៨១ ការស្រាវជ្រាវអាមេរិកកាំងបានធ្វើការសិក្សាទៅលើអត្រាមរណភាពដោយសារជម្ងឺមហារីក ប្រូស្ដាត ទៅលើបុព្វជិតកាន់សាសនាកាតូឡិកចំនួន៦២២៦នាក់ នៅក្នុងរដ្ឋញ៉ូវយ៉ក សហរដ្ឋអាមេរិក។ លទ្ធផលលើកនេះមិនបានឱ្យ តម្លៃទៅលើទំនាក់ទំនងផ្លូវភេទនោះទេ ព្រោះថាអត្រាមរណភាពដោយជម្ងឺមហារីកប្រូស្ដាតនៅក្នុងចំណោមបុព្វជិតទាំងនោះ មាន កម្រិតទាបជាងដល់ទៅ២ដងជាងអត្រាប៉ាន់ស្មាននៅក្នុងស្ថិតិ។ ចំណែកឯអត្រាមរណភាពដោយសារជម្ងឺមហារីកពោះវៀន និងទ្វារលា មក ឬជម្ងឺមហារីកសួត ក៏មានកម្រិតទាបផងដែរ។

 

ការរួមភេទទប់ស្កាត់ជម្ងឺមហារីក?

នៅឆ្នាំ១៩៩៦ ការសិក្សាស្រាវជ្រាវអាមេរិកកាំងដោយឡែកផ្សេងទៀតបានធ្វើឡើងទៅលើយាយជីកាតូឡិកចំនួន២៥៧៣ នាក់ ដែលមានអាយុពី៥០ ទៅ៨៤ឆ្នាំ។ លើកនេះ លទ្ធផលបានបង្ហាញអំពីការកើនឡើងនៃអត្រាមរណភាពដោយជម្ងឺមហារីកសុដន់ និងជម្ងឺមហារីកប្រដាប់ភេទក្នុងចំណោមដូនជីទាំងនោះ។ អ្នកវិទ្យាសាស្ដ្របានធ្វើការពន្យល់ថាបែបនេះពាក់ព័ន្ធទៅនឹងការមិនមានផ្ទៃ ពោះ មិនទាក់ទងទៅនឹងការគ្មានទំនាក់ទំនងផ្លូវភេទនោះទេ។ ក្នុងករណីទាំងនេះ ជីវិតរស់នៅរបស់តាជី និងដូនជី ខុសពីប្រជាពលរដ្ឋទូ ទៅ ត្រង់ចំណុចជាច្រើនផ្សេងៗគ្នា។ ការតមការរួមភេទមិនអាចឱ្យដឹងពិតប្រាកដតាមរយៈការអង្កេតស្ថិតិទាំងនេះទេ។ សរុបសេចក្ដីមក លោកអ្នកមិនត្រូវភ្លេចគិតគូរ ឬយកចិត្ដទុកដាក់អំពីការបបោសអង្អែល និងថ្នាក់ថ្នមផ្លូវភេទឡើយ ព្រោះ វាក៏អាចផ្ដល់លទ្ធផលល្អដល់សុខភាពផងដែរ។ អ្នកស្រាវជ្រាវជាតិអូស្ដ្រាលីបានអះអាងថាការរំញោចក្បាលសុដន់របស់ស្ដ្រីបានជម្រុញ ឱ្យស្ដ្រីបញ្ចេញអ័រម៉ូនម្យ៉ាងមានឈ្មោះថាអុកស៊ីតូស៊ីន ដែលអាចជួយបង្ការការកើតជម្ងឺមហារីកសុដន់។ ការសិក្សារបស់គាត់បានបន្ដ ទៀតថាអុកស៊ីតូស៊ីនត្រូវបានបញ្ចេញក្នុងបរិមាណច្រើនផងដែរ នៅពេលទទួលសេចក្ដីសុខដល់កំពូល ហើយថាសកម្មភាពផ្លូវភេទអាច ដើរតួនាទីការពារទប់ទល់នឹងជម្ងឺមហារីកសុដន់។

 

បណ្ដាំផ្ញើរបស់អ្នកនិពន្ធ

ការសិក្សាស្រាវជ្រាវដោយឡែកពីគ្នាទាំងនេះហាក់ដូចជាបង្ហាញថា ការរួមភេទរិតតែកើនឡើងផ្ដល់ផលកម្រៃខ្ពស់សម្រាប់ សុខភាព។ បើសិនជាលោកអ្នកនាងសម្រេចយកការថែទាំសុខភាពតាមរយៈការរួមភេទនេះ សូមការពារបង្ការខ្លួនឯងពីជម្ងឺកាមរោគ ផង។ ព្រោះថាការរួមភេទអាចបង្កការឆ្លងជម្ងឺកាមរោគ និងជម្ងឺអេដស៍។

 


អត្តបទទាក់ទង


ស្រោមអនាម័យ បង្កើនបាក់តេរីមានប្រយោជន៍សម្រាប់ទ្វារមាស

Saturday 26, April 2014 10:21 PM

ស្រោមអនាម័យ​អាចជួយ​បាក់តេរី​មាន​ប្រយោជន៍​ក្នុង​ទ្វារមាស​រីកចម្រើន​ខ្លាំង​​ ការស្រាវជ្រាវ​មួយ​ប្រកាស​លើ​ទស្សនា​វ​ដ្តី Plo5 របស់​ពួក​អ្នកវិទ្យាសាស្ត្រ​ចិន កាលពីពេល​ថ្មីៗ​នេះ​បង្ហាញថា ក្រៅពី​ការពន្យារ​កំណើត និង​ជំងឺ​កាមរោគ ស្រោមអនាម័យ​នៅ​អាចជួយ​បាក់តេរី​មាន​ប្រយោជន៍​ក្នុង​ទ្វារមាស​រីកចម្រើន​ ខ្លាំង ។​

...អានបន្ត

អ័រម៉ូនផ្លូវភេទបុរសជួយបង្កើនការចងចាំសម្រាប់ស្ត្រី

Saturday 26, April 2014 09:23 PM

តាម​អ្នកស្រាវជ្រាវ​នោះ​ក៏​បំពេញបន្ថែម​អ័រម៉ូន​ផ្លូវ​ភេទបុរស testosterone ជាប្រចាំ​ថ្ងៃ​ជួយ​កែសម្រួល​បញ្ហា​ផ្លូវភេទ ចំពោះ​ស្ត្រី​នឹង​ជួយ​បង្ការ​ទុកជាមុន​នូវ​ជំងឺ​បាត់​ការចងចាំ​ពេល​ចាស់ជរា ។​

...អានបន្ត

តើ​បុរស​អាច​រស់នៅ​​ដោយ​មិន​​មាន​ការ​រួមភេទ​បាន​ទេ?

Thursday 27, March 2014 11:19 PM

ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​មាន​ចំណង់​ផ្លូវ​ភេទ ? ការ​ញ៉ាំ​អាហារ​ប៉ូវ​ពិត​ជា​ជួយ​ឲ្យ​មាន​ចំណង់​ផ្លូវភេទឬ ? រវាង​បុរស និង​នារី តើ​មួយ​ណា​មាន​អារម្មណ៍​​រួម​ភេទ​ច្រើន​ជាង ? ដើម្បី​កុំឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ​ញឹកញាប់​បុរស​គួរ​ធ្វើ​យ៉ាង​ណា ?

...អានបន្ត

ភ្ញាក់​ភ្លាម រួម​សិច​ភ្លាម ល្អ​អត់?

Thursday 27, March 2014 09:54 PM

សុខភាព​ល្អ​អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង ដូចជា​របប​អាហារ លំហាត់​ប្រាណ និង​សិច ជា​ដើម។ បើ​និយាយ​ពី​សិច​វិញ វា​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព ដែល​ក្នុង​នោះ​ធ្វើ​ឲ្យ​សុខភាព​បេះដូង​ដើរ​បាន​ល្អ កាត់​បន្ថយ​ស្ត្រេស (stress) សម្រស់​ក្មេង​ជាង​វ័យ។

...អានបន្ត

ចំនុចសំរាប់ការកំដៅសាច់ដុំ

Saturday 07, March 2015 09:51 AM

ចង់​ដឹង​ទេ​ថា ចំណុច​ស្រើបស្រាល​អារម្មណ៍​ផ្លូវភេទ​នៅ​ណា​? ​អ្នកជំនាញ​ក្នុង​រឿង​សុភមង្គល​ស្នេហា បាននាំគ្នា​ណែនាំ​ទុក​ថា ការ​ផ្តួចផ្តើម​ធ្វើ​ការងា​រលើ​គ្រែ មិនមែន​ចេះ​តែ​ធ្វើ​ទៅ​តាម​ចិត្ត​នឹកឃើញ​បានឡើយ

...អានបន្ត

៦កន្លែងដែលធ្វើអោយមនុស្សស្រី​មានអារម្មណ៍

Saturday 07, March 2015 10:25 AM

បុរស​ជា​ច្រើន​តែង​តែ​ជួប​ប្រទះ​នូវផល​លំបាក​ក្នុង​ការធ្វើឲ្យ​ដៃ​គូរ​ របស់​ខ្លួន​រីក​រាយ​ដល់​កម្រិត​កំពូល ក្រៅ​ពី (សប្បាយ​តែម្នាក់​ឯង) ក្នុង​កំឡុងពេល​ដែល​រួម​ភេទ។

...អានបន្ត