តើអ្នកចង់រួមរក្ស័លើកដំបូង ត្រូវដឹងអ្វីខ្លះ
Thursday 05, March 2015 09:53 PM
3.1K Views

១.មើលសញ្ញាបង្ហាញ៖

ទំនងជាឈឺចាប់ ចូរអ្នកបង្អន់ល្បឿន ហើយដក ថយបន្តិច ។ ការសំឡឹងមើល សញ្ញាបញ្ជាក់ការ ឈឺចាប់របស់នាង គឺជាវិធីដ៏ងាយស្រួលបំផុត ក្នុងការស្វែងយល់ថា តើនាងទទួលបាន ភាពស្រណុកសុខស្រួល ពីការរួមភេទ ឬគ្រាន់តែទ្រាំ ដើម្បីបង្គាប់ចិត្ដអ្នក ។

 

២. សម្រេចកាមដោយប្រើដៃ ៖

ចូរសម្រេចកាមដោយប្រើដៃ ក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលជួបគូណាត់ របស់អ្នក ឬមុនពេលអ្នកទៅ ជិតដិតស្និទ្ធស្នាល ជាមួយគូស្នេហ៍នារី របស់អ្នក ដើម្បីរួមភេទ ។ ការទប់អារម្មណ៍ កុំឱ្យ រំភើប ចំពោះតម្រេកផ្លូវភេទ អាចជួយការពារ អ្នកពីការបាញ់ចេញទឹកកាម ចូលទៅក្នុងទ្វារមាស របស់នាងឆាប់ រហ័ស នៅពេលអ្នកស៊កលិង្គ ក្នុងទ្វារមាសរបស់នាង ។ ប៉ុន្ដែអ្នកត្រូវឱ្យប្រាកដថា អ្នកបានប្រើស្រោមអនាម័យ ក្នុង អំឡុង ពេលរួមភេទ ពីព្រោះចំនួនតិចតួច នៃមេជីវិតរបស់អ្នក អាចធ្វើឱ្យគូស្នេហ៍ របស់អ្នកមានផ្ទៃពោះ ។

 

៣. ចូរកុំវាយលុកតក់ក្រហល់ពេក ៖

ការស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាស ដោយតក់ក្រហល់ពេក អាចមានបញ្ហា កើតឡើង ។ អារម្មណ៍ស្រើបស្រាល និងភាពត្រេកត្រអាល លើសលប់ពេក អាចរុញច្រានអ្នកឱ្យ ផ្ទុះបាញ់ចេញទឹក កាមយ៉ាងឆាប់រហ័ស ឬអ្នកអាចអស់កម្លាំងខ្លាំង ដោយសារអារម្មណ៍ ស្រើបស្រាល និងភាពត្រេកត្រអាល លើស លប់ពេកនោះ ។ ចូរប្រលោមនៅក្នុងការ បបោសអង្អែល មុនពេលរួមភេទ យ៉ាងតិចឱ្យបាន ១៥នាទី ឬយូរជាង ១៥នាទី មុនពេលអ្នកស៊ក បញ្ចូលលិង្គទៅ ក្នុងទ្វារមាសរបស់នាង ។ ធ្វើដូចនេះចិត្ដរបស់អ្នក និងអាអូនតូចរបស់អ្នក អាចទទួលភាព កក់ក្ដៅយ៉ាងសន្សឹមៗ ឆ្ពោះទៅកាន់ឈុតឆាករួមភេទ ។

 

៤. ចូរផ្អាកការវាយលុក ប្រសិនបើអ្នកជិតបាញ់ចេញទឹកកាម ៖

ក្នុងអំឡុងពេលរួមភេទគ្រាដំបូង អ្នកងាយនឹង បាត់ការ គ្រប់គ្រងអារម្មណ៍ខ្លាំងណាស់ ។ នៅពេលបញ្ហានោះ កើតឡើង ចូរបញ្ឈប់ចលនា ចង្កេះរបស់អ្នក ហើយ ដកដង្ហើមវែងៗ ដកចិត្ដរបស់អ្នក ដោយការថើបនាង ខណៈពេលអាអូនតូច របស់អ្នកកំពុងពួន សម្ងំក្នុងទ្វារមាស របស់នាង ។

 

៥. រអិលលិង្គចេញពីទ្វារមាស ៖

អ្នកតែម្នាក់ ឬទាំងពីរនាក់ អាចមានចលនា ត្រគាកយ៉ាងសន្ធឹក ហើយចលនា នោះ អាចបណ្ដាលឱ្យ អាអូនតូចរបស់អ្នក រអិលចេញពីទ្វារមាស ជាញឹកញាប់ ។ ចូរធ្វើចលនាវាយលុក របស់អ្នក សន្សឹមៗ ហើយព្យាយាម ធ្វើចលនារាងកាយរបស់អ្នក នៅក្នុងចង្វាក់មួយៗ ទាំងអស់គ្នា ៕


អត្តបទទាក់ទង


"សិច" ជាប្រចាំធ្វើឲ្យក្មេងជាង៧ឆ្នាំ

Saturday 26, April 2014 10:57 PM

"​សិច​" ច្រើនជាង​៥០% នៃ​ចំនួន​ដង​មធ្យម (​អាយុ​ស្របាល​គ្នា​) អាចជួយ​ទាំង​បុរស និង​ស្ត្រី​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​៧​ឆ្នាំ និង​ជួយ​បន្ថយ​គ្រោះថ្នាក់​ឆាប់​បាត់​បង់ជីវិត ។​

...អានបន្ត

ទទួលទាន​ត្រី ជួយ​បង្កើន​គុណភាព​មេជី​វិត​បុរស

Sunday 02, November 2014 11:06 AM

ត្រី​(Fish) ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​ប្រភព​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ (Omega-3) ដែលជា​ជាតិ​ខ្លាញ់​ល្អ​បំផុត​ចំពោះ​សុខភាព​។ ហើយ​នៅពេល​ថ្មីៗ​នេះ អ្នកជំនាញ​ផ្នែក​សុខភាព បាន​ឲ្យ​ដឹងថា បុរស​ទាំងឡាយ ប្រសិន បើ​ចង់​ឲ្យ​មេជី​វិត​(​ស្ពែ​ម​) រឹងមាំ​និង​មានគុណ​ភាពល្អ អ្នក​គួរ​ទទួលទាន​ត្រី​ឲ្យ​បាន​ច្រើន​។

...អានបន្ត

៣ យ៉ាង​ជួយឲ្យ​សិច​កាន់​តែ​ប្រសើរ

Thursday 27, March 2014 10:03 PM

ក្នុង​​តម្រូវ​ការ​​លើ​គ្រែ​ គូស្នេហ៍​រមែង​មាន​ពេល​​ស្រណុក​សុខ​ស្រួល​​ស្កប់ស្កល់ ​និង​ភាព​ខ្វះ​ចន្លោះ ​ដែល​បណ្ដាល​មក​ពី​​អារម្មណ៍​តានតឹង​ដូចជា​ ​សម្ពាធ​ការងារ​ ​កម្លាំង​ថាមពល ​និង​បរិយាកាស​ជា​ដើម។ ​ដូច្នេះ​ក្នុង​កែកូវ​ឲ្យ​ប្រសើរ​អ្នក​អាច​ធ្វើ​តាម​ការ​ណែនាំ​​ដូច​ ខាងក្រោម។

...អានបន្ត

ឆាប់​ដល់​ពេក​គិត​យ៉ាង​ម៉េច​ទៅ?

Thursday 27, March 2014 11:22 PM

ភេទ​សម្ព័ន្ធ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​ស្នេហា ដែល​មនុស្ស​គ្រប់​រូប​គួរ​ទទួល​ស្គាល់​និង​យល់​ដឹង​ពី​បញ្ហា​ប្រឈម​ដែល​អាច​ កើត​មាន​នៅ​ពេល​ខ្លួន​មាន​ចន្លោះ​ប្រហោង​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​នេះ។

ចំពោះ ​បុរស​បញ្ហា​ដែល​តែង​ប្រឈម​ជា​រឿយៗ​គឺ​ “ឆាប់​ដល់​ចំណុច​កំពូល​” ជា​ពិសេស​បុរស​ដែល​ទើប​នឹង​មាន​គូស្រករ​ ឬ​មាន​ភេទ​សម្ព័ន្ធ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បុរស​តែង​ស្វែង​រក​វិធី​ខុស​ៗ​គ្នា​ក្នុង​ការ​ គ្រប់​គ្រង​អារម្មណ៍ ឬ​ពន្យារ​ពេល​ “អាការៈ​ឆាប់​ដល់​ចំណុច​កំពូល”។ នៅ​ក្នុង​រូប​ភាព​នេះ​អ្នក​ខ្លះ​ក៏​រក​បាន​ដំណោះ​ស្រាយ​យ៉ាង​សម​ស្រប​ ខណៈ​ដែល​អ្នក​ខ្លះ​ក៏​ងាក​ទៅ​រក​ការ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​ផល​ប៉ះពាល់​ ដល់​សុខភាព និង​បង្ក​អោយ​មាន​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ជីវិត​ភេទ​សម្ព័ន្ធ។

""

នៅ ​ក្នុង​ទំព័រ​នេះ Sabay បាន​ដក​ស្រង់​គន្លឹះ​ខ្លះៗ​តាម​បែប​ធម្មជាតិ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​មក​ ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​ដើម្បី​ជា​កូនសោ​ស្រោចស្រង់​​វិបត្តិ​ជីវិត​ ភេទ​សម្ព័ន្ធ។

១. គ្រប់គ្រង​ដង្ហើម
ប្រសិន​បើ​អ្នក​អាច​ពន្យារ​ការ​ដក​ដង្ហើម អ្នក​ក៏​អាច​ពន្យារ​ចំណុច​កំពូល​នៃ​តម្រេក​របស់​អ្នក​បាន​ដែរ។ អ្នក​កាន់​តែ​មាន​អារម្មណ៍​សោយសុខ​ អ្នក​ដក​ដង្ហើម​កាន់​តែ​ញាប់ ហើយ​ចង្វាក់​បេះដូង​របស់​អ្នក​លោត​ចន្លោះ​ពី​៣៥​ទៅ​៤៥​ក្នុង​មួយ​នាទី។ នៅ​ពេល​ដែល​ចង្វាក់​បេះដូង​របស់​អ្នក​លោត​រហូត​ដៃ​គូ​អ្នក​ស្ដាប់​សំឡេង​លឺ មាន​ន័យ​ថា​អ្នក​ជិត​ដល់​ចំណុច​កំពូល​ហើយ។ ត្រូវ​ដក​ដង្ហើម​មួយៗ​កន​យើង​នេះ​មិន​មែន​ជា​ការ​ប្រណាំងប្រជែង​ទេ។

នៅ ​ពេល​ទើប​តែ​បើក​ឆាក​បបោស​អង្អែល ខណៈ​ដែល​អារម្មណ៍​របស់​អ្នក​នៅ​ជាប់​ខ្លួន​នៅ​ឡើយ​ត្រូវ​ខំ​ដក​ដង្ហើម​អោយ​ វែង។ រក្សា​ចង្វាក់​ដង្ហើម​អោយ​ធម្មតា មិន​ត្រូវ​ដង្ហក់​ឬ​ញ័រ​ទេ ចង្វាក់​ដង្ហើម និង​ជម្រៅ​ដង្ហើម​គឺ​ជា​កូន​សោ។ ត្រូវ​ស្រូប​ខ្យល់​តាម​ច្រមុះ​ហើយ​បន្ធូរ​មក​វិញ​យឺតៗ។ នៅ​ក្នុង​សង្វៀន​នេះ មិន​ថា​អ្នក​កំពុង​ធ្វើ​អ្វី​ទេ អ្នក​ត្រូវ​បញ្ឆោត​ខ្លួន​ឯង​អោយ​ជឿ​ថា អ្នក​នៅ​សល់​ផ្លូវ​វែង​ឆ្ងាយ​ទៀត​ដែល​ត្រូវ​ទៅ​ទើប​ដល់​ចំណុច​កំពូល។

""

២. ដក​ថយ​សិន
ក្រៅ​ពី​ការ​គ្រប់គ្រង​ចង្វាក់​ដង្ហើម​ទៅ​អ្នក​​ក៏​អាច​ប្រើ “ដក​ចេញ” នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​ជិត​ឈាន​ដល់​ចំណុច​កំពូល​ហើយ។ នៅ​ចំណុច​​នេះ​អ្នក​ត្រូវ​គិត​ដល់​ដៃ​គូ​របស់​អ្នក​ ព្រោះ​ស្ត្រី​មិន​ត្រូវ​ការ​អោយ​ខ្យល់​មក​អោយ​ក្រសោប​កាយ​នាង​ទេ​ខណៈ​ដែល​ នាង​កំពុង​ប្រលោម​នឹង​ល្បែង​នេះ ដូច្នេះ​អ្នក​ត្រូវ​នែបនិត្យ​ជា​មួយ​នាង​ដោយ​ក្រាប​ពី​លើ ថើប និង​បបោស​អង្អែល រហូត​ដល់​អ្នក​អាច​​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ហើយ​សឹម​បន្ត​សកម្មភាព ​ទៀត។

៣ សម្រេច​កាម
វិធី​នេះ​ត្រូវ​បាន​បុរស​ជា​ច្រើន​យក​ទៅ​ប្រើប្រាស់​បើ​យោង​តាម​ការ​ស្រាវ​ ជ្រាវ ដោយ​ពួក​គេ​មិន​ចង់​មាន​សំពាធ​នៅ​ពេល​កំពុង​មាន​សកម្មភាព។ វិធី​នេះ​គឺ​បុរស​ត្រូវ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ជា​មុន​សិន​ មុន​នឹង​មាន​ភេទ​សម្ព័ន្ធ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន ធ្វើ​បែប​នេះ​អ្នក​នឹង​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​ពី​តម្រេក​បាន​២០​ %​លើស​ ការ​ដែល​អ្នក​មាន​ភេទសម្ព័ន្ធ​ដោយ​មិន​បាន​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ជា​មុន៕

 

ប្រភពពី៖ Sabay

...អានបន្ត

៥ចំនុចសំរាប់សុខភាពផ្លូវភេទ

Saturday 07, March 2015 10:23 AM

មនុស្សម្នាក់ៗតែងតែមាន​ការព្រួយបារម្ភ​ពី​សុខភាព​ផ្លូវភេទ​ហើយ​សុខភាព​ផ្លូវភេទ​មិនមែន​គ្រាន់តែ​ជាការ​រួមភេទរឺ​ការ​ពន្យារកំណើត​និង​ការ​អនុវត្ដ​ន៍​ការ​រួមភេទ

...អានបន្ត

ពេលព្រឹកជាសមរភូមិក្តៅ សង្រ្គាមលើគ្រែ

Thursday 05, March 2015 10:21 PM

ការ​រួមភេទ​រវាង​បុរស និង​ស្ត្រី តែងតែមាន​លក្ខណៈ​ខុស​ប្លែក​គ្នា​។ បុរស ចូលចិត្ត​ឡើងឋានសួគ៌ ទាំង​ព្រឹក​ព្រលឹម ខណៈ​ដែល​ស្ត្រី ភាគច្រើន​ប្រាថ្នា​ចង់​ធ្វើ​កិច្ចការ​នេះ នៅពេល​រាត្រីកាល​ទៅវិញ​។

...អានបន្ត