ពេលព្រឹកជាសមរភូមិក្តៅ សង្រ្គាមលើគ្រែ
Thursday 05, March 2015 10:21 PM
2.4K Views

ការ​រួមភេទ​រវាង​បុរស និង​ស្ត្រី តែងតែមាន​លក្ខណៈ​ខុស​ប្លែក​គ្នា​។ បុរស ចូលចិត្ត​ឡើងឋានសួគ៌ ទាំង​ព្រឹក​ព្រលឹម ខណៈ​ដែល​ស្ត្រី ភាគច្រើន​ប្រាថ្នា​ចង់​ធ្វើ​កិច្ចការ​នេះ នៅពេល​រាត្រីកាល​ទៅវិញ​។

ពេលព្រឹក​ព្រហាម លិង្គ​តែង​ឡើង​រឹង ដោយ​ឯកឯង ធ្វើ​ឱ្យ​បុរស​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការវាយប្រហារ​ដៃគូ​។

រីឯ​ស្ត្រី​វិញ នាង​មិន​អាច​ទទួលយក​ការ​សម្រុកចូល​ដោយ ឥត​គ្រោងទុក បានឡើយ​។ ប្រសិនបើ​បុរស​ឆ្លាត គួរតែបង្កើត​ទម្លាប់ និង​បញ្ឆេះ​អារម្មណ៍​នាង​មុន​បង្កាត់ភ្លើង​ក្នុង​សមរភូមិ​លើ​គ្រែ ដូចខាងក្រោម​៖

 

១. ត្រៀមខ្លួន​ចាំ​តាំងពី​ពេល​យប់​ជាមុន : ការត្រៀម​ទុក​នោះ មាន​ដូចជា​ការរៀបចំ ដូចជា ស្ករ​កៅស៊ូ​បំបាត់​ក្លិន​មាត់ ការសម្អាត​កាយ ឬ​តែងខ្លួន ឱ្យមាន​ភាព​សិច​ស៊ី ជាដើម​។ អ្នក ក៏​ត្រូវ​ងូតទឹក​សម្អាត​កាយ ឱ្យបាន​ស្អាតបាត មុន​នឹង​ប្រតិបត្តិការ​។ ជាពិសេស​នោះ ត្រូវ​ត្រៀម​ស្រោមអនាម័យ​ទុក​ជា​ស្រេច ផងដែរ​។​

 

២. ដាក់​ម៉ោង​រោទ៍​កំណត់ពេល : វា​ក៏​ជា​ការបង្កើត​នូវ​រសជាតិ​សម្ព័ន្ធភាព ដ៏​មាន​ន័យ​មួយ​ដែរ​ក្នុង​ការប្រើប្រាស់​ពេលវេលា​នែបនិត្យ​កាយ នា​ពេល​ព្រឹក​ព្រលឹម មុន​ពេល​បែក​គ្នា​ចេញ​ទៅ​ធ្វើការ​រៀងៗ​ខ្លួន​នោះ​។ ដូច្នេះ អ្នក​ត្រូវ​ត្រៀម​ការដាក់​កំណត់​ពេលវេលា ឱ្យបាន​ត្រឹមត្រូវ សម្រាប់​ការ​រួមភេទ​នា​ពេល​ព្រឹក ដ៏​មាន​ន័យ​របស់​អ្នក​ជាមួយ​គូស្នេហ៍ ឱ្យបាន​សមរម្យ ក្រែង​ប្រថុចញ៉ុច​ពេក ទៅ​ធ្វើការ​មិន​ទាន់​។​

 

៣. ដាស់​គូស្នេហ៍​ដោយ​សភាព​ទន់ភ្លន់ : ស្ត្រី ពិតជា​មិន​ត្រូវការ​ឡើងឋានសួគ៌​នា​ពេល​ព្រឹក ក្នុង​សភាព​បែប​តក់ក្រហល់​តា​ម​ចំណង់រ​បស់​អ្នក​នោះ​ឡើយ ដូច្នេះ ត្រូវ​ចេះ​បង្កើត​ស្ថានភាព​ងាយៗ​សម្រាប់​នាង​។ យ៉ាងណាមិញ អ្នក​ត្រូវ​យក​ដៃ​អង្អែល​ដាស់​នាង​ថ្នមៗ ដើម្បី​ឱ្យ​នាង​ភ្ញាក់​សិន សឹម​ចាត់ការ​។ បន្ទាប់មក ត្រូវ​ថ្នាក់ថ្នម​នាង ដោយ​ការ​ថើប​បំ​បោសអង្អែល​ពេញ​រាងកាយ នាង​តែម្តង​។ ជួនកាល​យក​ដៃ​អ្នក​ទៅ​ត្រដុស​ស​ក់នាង ក៏​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​។ ទង្វើ​បែប​នេះ គឺជា​សិល្ប៍​វិធី​បែប​វិជ្ជមាន ក្នុងការ​ដាស់​អារម្មណ៍​ភេទ​នាង ឱ្យមាន​ឡើង និង​ចូលរួម​បង្កើត​រសជាតិ​ដ៏​ផ្អែមល្ហែម​នា​ពេល​ព្រឹក​នេះ ជាក់​ជាមិនខាន​។​

 

៤. ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ថា Sexy : នៅ​ពេល​ភ្ញាក់​ពី​ដំណេក ស្ត្រី​តែងមាន​អារម្មណ៍​ថា ខ្លួន​ស្ថិតក្នុង​សភាព​សើងមម៉ើង និង​ខ្មាសអៀន មិន​ចង់​រួមភេទ​។ ឆ្លៀត​ឱកាស​នេះ អ្នក​ត្រូវ​ចេះ​សរសើរ​នាង​ថា “​អូន​ស្អាត​គ្រប​ពេល​” ឬ “​ទោះ​ក្រោក​ពី​គេង ក៏​គួរ​ឱ្យ​ស្រឡាញ់​” ដើម្បី​ឱ្យ​នាង​ផ្ដើម​មាន​អារម្មណ៍​សិច​ស៊ី​ឡើងវិញ​។​

 

 


អត្តបទទាក់ទង


បង្កើន​ចំណង់​ផ្លូវភេទ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​តាម​វិធី​ធម្មជាតិ

Saturday 09, January 2016 10:36 AM

មាន​កត្តា​ច្រើន​ណាស់​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ដូចជា អាយុ សុខភាព របៀប​រស់នៅ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​អ្នក​ត្រូវ​ការ​មាន​អារម្មណ៍​ចំពោះ​ទំនាក់ទំនង​ ស្នេហា​នោះដែរ។

...អានបន្ត

ផ្សែង​បារី ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ?

Thursday 27, March 2014 11:42 PM

ផ្សែង​បារី​ពិត​ជា​បង្ក​ឱ្យ​កើត​ មាន​ក្ដី​អន្តរាយ​ជាច្រើន​សម្រាប់​សុខភាព​មនុស្ស ​នៅ​​ក្នុង​នោះ​ផ្សែង​បារី​ក៏​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បន្ដ​ពូជ​ ដែល​ផ្សែង​បារី​ បាន​កាត់​បន្ថយ​​លទ្ធ​ភាព​មាន​កូន​ ទាំង​បុរស​ និង​ស្រ្ដី​។

...អានបន្ត

ការរួមភេទជួយសុខភាព

Thursday 05, March 2015 09:45 PM

ការប្រព្រឹត្ដផ្លូវភេទផ្ដល់នូវអារម្មណ៍ពុះកញ្ជ្រោលជាខ្លាំង អាចមានអត្ថប្រយោជន៍ដល់សុខភាព។ ការរួមភេទអាចបង្កើនអាយុ អាចបង្ការបញ្ហាជម្ងឺបេះដូងបានខ្លះ និងជម្ងឺមហារីកមួយចំនួន។ តើការរួមភេទពិតជាផ្ដល់អត្ថប្រយោជន៍បែបនេះមែនឬទេ?

...អានបន្ត

លិង្គ​មិន​ឡើង​រឹង​​ជា​សញ្ញាណ​ដំបូង​នៃ​​បញ្ហា​បេះដូង

Thursday 27, March 2014 09:36 PM

ការ​ជួយ​ខ្លួន​ឯង​ជា​វិធី​ដ៏​ល្អ​ដើម្បី​​ សម្រេច​​ចំណង់​ផ្លូវ​ភេទ​ ​និង​ជា​វិធី​សម្រេច​ចំណង​ផ្លូវ​ភេទ​ដ៏​​​មាន​សុវត្ថិភាព។ ​ប៉ុន្តែ​ការ​ជួយ​ខ្លួន​ឯង​យូរៗ​ទៅ​​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់​មិន​ល្អ ​​ហើយ​ពេល​ខ្លះ​អាច​នាំ​អ្នក​ទៅ​រក​បញ្ហា​ផង​ដែរ។

...អានបន្ត

អាហារ១០ប្រភេទជួយជំរុញ​ចំណង់ផ្លូវភេទ

Friday 06, March 2015 11:47 AM

១. ស៊ុត

ស៊ុតគឺជាអាហារដែលសម្បូរទៅដោយវីតាមីន B6 និង B5 ជួយ​ជំរុញ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​ឲ្យ​កាន់​តែ​ខ្ពស់ ទាំង​បុរស​ទាំង​ស្ត្រី​ នៅ​ពេល​ដែល​បរិភោគ​វា​ច្រើន។

...អានបន្ត

សុបិន​​សម្រេចខុស​ដែរ​ឬ?

Thursday 27, March 2014 10:20 PM

ចំពោះ​បុរស​ទូទៅ​ ពេល​ខ្លះ​នៅ​ពេល​ដែល​អ្នក​​ភ្ញាក់​ពី​ដំណេក​​មាន​ទឹក​រំអិល​ប្រឡាក់​ខោ​ ជាដើម។ ​អ្នក​ប្រាកដ​​ជា​ឆ្ងល់​ថា​​ហេតុអ្វី​បាន​ជា​ដូច្នេះ? ពេល​ខ្លះ​អ្នក​ខ្មាស​​អៀន​ មិន​ហ៊ាន​និយាយ​រឿង​នេះ​ប្រាប់​ដល់​មិត្ត​ភក្ដិ​ទៀត​ផង ​ព្រោះ​ខ្លាច​គេ​សើច​ចំអក។ ​តើ​រឿង​នេះ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​មែន​ឬ​យ៉ាង​ណា?

...អានបន្ត