វិធីជួយអោយមិត្តស្រ្តីឈាន​ដល់ចំនុចកំពូល
Thursday 05, March 2015 10:29 PM
3.1K Views

ប្រសិន​​​មិត្ដស្រ្ដី រងការពិបាក ពីបញ្ហា​​​ឈានដល់ ចំណុចកំពូល វាអាចបណ្ដល​​​មកពី ការភាន់ច្រឡំមួយចំនួន អំពីឥរិយាបថ ផ្លូវភេទ ។ ខាងក្រោមនេះ គឺជាជំហាន​​​ពីរយ៉ាង ដែលស្រ្ដីអាច​​​បែងចែក ឱ្យដាច់ពីគ្នា អំពីការរួមភេទរបស់ពួកគេ ៖

 

ធ្វើសាច់ដុំ​​​ឱ្យតឹងណែន ប្រសិនបើ​​​អ្នកគិតថា អ្វីគ្រប់យ៉ាង​​​ដែលអ្នកត្រូវការ គឺការលាត​​​សន្ធឹងជើង ដើម្បីសម្រាក​​​ឱ្យបានស្រួល នៅពេល​​​រួមភេទចូរ ដឹងថា អ្នកត្រូវ​​​ធ្វើឱ្យផ្នែក​​​ខាងក្រោមនៃរាងកាយ របស់អ្នកតឹងណែន ។ ប្រសិនបើអ្នក​​​ជួបប្រទះបញ្ហា ក្នុងការឈាន ដល់ ចំណុចកំពូល គ្រាដំបូងនៃ​​​ការរួមភេទ គឺភាគច្រើន ដោយសារអ្នកមិន ធ្លាប់ហាត់រៀន ត្បៀត ឬធ្វើឱ្យតឹង សាច់ដុំជើង និងពោះ ។ ប្រសិនជាអ្នកប្រាថ្នាចង់ដឹងឱ្យជាក់ច្បាស់ ពីការធ្វើឱ្យសាច់ដុំតឹងបែបណា ចូរអ្នកផ្ដោតអារម្មណ៍របស់អ្នក ទៅលើរាងកាយ នៅពេលអ្នកមានអារម្មណ៍ ស្រើបស្រាល ចំពោះការរួមភេទ ។ វាគឺជាអារម្មណ៍ដ៏សាមញ្ញមួយ ដែលត្រគាកផ្នែកខាងក្រោម មាននូវសាច់ដុំសកម្មបំផុត ហើយវាមានសភាពដូចដែលអ្នកប្រឹងត្បៀត ដើម្បីទប់ទឹកនោមរបស់អ្នកកុំឱ្យហូរអញ្ចឹង ។ ការធ្វើសាច់ដុំឱ្យតឹង ឬត្បៀតសាច់ដុំ មានប្រសិទ្ធភាពក្នុងការបង្កើន លំហូរឈាម ទៅកាន់គ្រប់ផ្នែក នៃរាងកាយ រួមទាំង ទ្វារមាសផងដែរ ។ សភាពស្រើបស្រាលខ្លាំង គឺជាចំណុចចាប់ផ្ដើម នៃការឈានដល់ចំណុចកំពូលមុនការជំនួយ ពីការ រឹតត្បៀតសាច់ដុំ ។

 

រក្សាខួរក្បាលរបស់អ្នកឱ្យបានសម្រាក ខួរក្បាលរបស់អ្នកគួរតែទាក់ទងតែទៅលើអារម្មណ៍នៃវិញ្ញាណរំភើប ស្រើបស្រាលប៉ុណ្ណោះ ។ ប្រសិនបើអ្នកមានការ អំពល់ ចិត្ដ ឬការគិតរបស់អ្នកផ្ដោតទៅលើរឿងផ្សេងក្រៅពីការរួមភេទ ដំណើរការនៃការឈានដល់ចំណុចកំពូលនឹងត្រូវបង្អាក់ ដោយ ផ្នែកនៃអារម្មណ៍ណាមួយ បើអ្នកនៅត្រង់ពាក់កណ្ដាលផ្លូវនៃការឈានដល់ចំណុចកំពូល ។ វិធីដ៏ប្រសើរមួយនៃការផ្ដោតអារម្មណ៍ ដើម្បីឈានដល់ចំណុចកំពូល គឺការស្រមៃចំពោះផ្ទាំងក្រដាស ដោយសរសេរមួយឃ្លា ដែលមានប្រសិទ្ធភាព ក្នុងការបង្កើនភាពស្រើបស្រាលដូចជាពាក្យថា « ខ្ញុំនឹងឆ្លងកាត់ពេលវេលានេះ ឱ្យបាន »

បញ្ហាដែលបង្អាក់ការឈានដល់ចំណុចកំពូលរបស់ស្រ្ដី

 

ការរួមភេទពិត ជាមិនធ្វើឱ្យបុរសស្រ្ដីទទួលបាននូវអារម្មណ៍ស្រណុកសុខស្រួលទេ ប្រសិនបើមិនមានការឈានដល់ ចំណុច កំពូលទេនោះ ។ ហេតុផលបង្កឱ្យមានឧបសគ្គ ក្នុងការឈានដល់ចំណុចកំពូល គឺបណ្ដាលមកពីកត្ដាផ្លូវចិត្ដនិងរាងកាយ ដូចជា ៖

 

បញ្ហាសម្ព័ន្ធភាព

ការធុញទ្រាន់ចំពោះការរួមភេទ

សេចក្ដីអៀនខ្មាស ចំពោះការរួមភេទ

ការរងនូវការឈឺចាប់ផ្នែករាងកាយ និងអារម្មណ៍ ដូចជាការទទួលរងនូវការរំលោភបំពានផ្លូវភេទ ឬចាប់រំលោភ។

បញ្ហាវេជ្ជសាស្រ្ដ ដែលជះឥទ្ធិពលមិនល្អដល់អ័កម៉ូន និងសរសៃប្រសាទ

ផលប៉ះពាល់ នៃឱសថ ដូចជាថ្នាំបំបាត់ទុក្ខព្រួយជាដើម

ខ្វះការអប់រំផ្លូវភេទអំពីការឈានដល់ចំណុចកំពូល និងមិនយល់ដឹងពីវិធីណាល្អប្រសើរសម្រាប់ខ្លួនឯង ក្នុងពេលរួមភេទ។

 

ចំពោះបញ្ហាទាំងអស់នេះ អ្នកចាំបាច់ត្រូវទទួលការព្យាបាលឱ្យបានត្រឹមត្រូវ ។ អ្នកអាចសាកល្បងអនុវត្តនូវវិធីសាស្រ្ដ ខាង លើ នៃការឈានដល់ចំណុចកំពូល ប្រសិនបើហេតុផលផ្លូវចិត្ដ ជាបញ្ហានៅពីក្រោយ ការឈានដល់ចំណុចកំពូលនេះ។


អត្តបទទាក់ទង


ទំលាប់ងាយៗជួយជំរុញអារម្មណ៍ផ្លូវភេទ

Saturday 07, March 2015 10:02 AM

១. ធ្វើលំហាត់​​​ប្រាណ៖ ការហាត់ប្រាណ​​​ជួយឲ្យអ្នក មានសុខភាពល្អ រាងកាយមាំមួន។ ភាពមាំមួន នៃ រាងកាយ អាចជួយបង្កើន​​​នូវលំហូរឈាម ក្នុងរាងកាយ​​​របស់អ្នក ។ វាអាចធ្វើឱ្យអារម្មណ៍រួមភេទកាន់តែ ស្រើបស្រាល និងត្រេកត្រអាលខ្លាំងឡើង នៅពេលចំណង់ផ្លូវភេទនៃដៃគូបុរសស្រ្ដី មានទាក់ទង ទៅនឹង ការកើនឡើង នូវលំហូរឈាមទៅកាន់បរិវេណប្រដាប់ភេទ របស់ពូកគេ។ សភាពនោះ អាចធ្វើឱ្យ​​​បុរសស្រ្ដី​​​កើនឡើង ​​​នូវភាពត្រេក​​​ត្រអាលផ្លូវភេទ​​​ដោយខ្លួនឯង។ ប្រសិនបើ​​​ការកើនឡើងនៃ លំហូរឈាម​​​នៅ បរិវេណ ប្រដាប់ភេទ​​​ធ្វើឱ្យបុរសស្រ្ដី មានអារម្មណ៍​​​ស្រើបស្រាល​​​កាន់តែខ្លាំង ពួកគេក៏​​​កាន់តែចង់ រួមភេទ ទៀតដែរ។

 

២.ទទួលទានអាហារមានប្រយោជន៍ចំពោះសុខភាព៖ សរសៃឈាមក្រហមដែលកកស្ទះ ដោយ ជាតិខ្លាញ់ឆ្អែត មិនអាច បញ្ជូនឈាមបានច្រើន ទៅកាន់បរិវេណប្រដាប់ភេទ ដើម្បី ឱ្យមានអារម្មណ៍ ស្រើបស្រាល បានទេ ដោយសារភាព មិនប្រក្រតីនៃអន្ដរទំនាក់ទំនងរវាងជំងឺបេះដូង និងដំណើរការ ច្របូកច្របល់នៃភាពរឹងរបស់លិង្គ។ លោកវេជ្ជបណ្ឌិត MichaelKrychman នាយកប្រតិបត្ដិ នៃ មជ្ឈមណ្ឌល សុខភាពផ្លូវភេទរដ្ឋកាលីហ្វូញាប៉ែកខាងត្បូង បានមានប្រសាសន៍ថា ការធាត់ ពេក ក៏បង្កភាពស្មុគស្មាញដល់ដំណើរការអ័កម៉ូនរបស់អ្នកដែរ។ «ភាពធាត់លើស ទំងន់ អាចផ្លាស់ប្ដូរ នូវ តុល្យភាពរវាង estrogen និងអ័កម៉ូន testosterone ហើយអ័កម៉ូន testosterone កម្រិតទាប អាចធ្វើឱ្យ កម្លាំងផ្លូវភេទរបស់អ្នកថយចុះ។

 

៣. គ្រប់គ្រងបានភាពតានតឹង និងស្ត្រេស៖ លោកវេជ្ជបណ្ឌិត Irwin Goldstein នាយកគ្រប់គ្រង នៃមជ្ឈមណ្ឌល ឱសថផ្លូវភេទ និងជានិពន្ធនាយក នៃទស្សនាវដ្ដី ឱសថផ្លូវភេទ នាទីក្រុង San Diego សហរដ្ឋអាមេរិក បានណែនាំថា « មនុស្សធ្វើការច្រើនហួសកម្លាំងនិងប្រកបដោយភាពតានតឹង នោះ ពួកគេ តែងមាន អារម្មណ៍ធុញថប់ ភ្លេចបញ្ហា ផ្លូវភេទ និងក៏មិនមានសុខភាពល្អ ក្នុងការរួមភេទ នោះទេ»។

...អានបន្ត

អាហារ១០ប្រភេទជួយជំរុញ​ចំណង់ផ្លូវភេទ

Friday 06, March 2015 11:47 AM

១. ស៊ុត

ស៊ុតគឺជាអាហារដែលសម្បូរទៅដោយវីតាមីន B6 និង B5 ជួយ​ជំរុញ​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​ឲ្យ​កាន់​តែ​ខ្ពស់ ទាំង​បុរស​ទាំង​ស្ត្រី​ នៅ​ពេល​ដែល​បរិភោគ​វា​ច្រើន។

...អានបន្ត

អ្នក​ដឹង​អត់ ការ​រួមភេទ​មានប្រយោជន៍​អ្វី​ខ្លះ?

Friday 10, October 2014 08:01 PM

ធ្លាប់​ឮ​គេ​​ថា​ការ​រួមដំណេក​ធ្វើ​ឱ្យ​មនុស្ស​​ស្រស់ស្រាយ បាត់​ស្ត្រេស មែន​អត់? ហ្នឹងហើយ! ពិត​ជា​អីចឹងមែន។ បើយោង​តាម​​ការ​សិក្សា​ស្រាវជ្រាវ​​បាន​បង្ហាញ​ថា ក្រៅ​ពី​ពីរ​ចំណុច​នេះ ដៃគូ​ស្នេហា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ទៀត​ពី​ការ​រួម​ភេទ។ គុណប្រយោជន៍​ទាំងនោះ មាន​​ដូច​ខាងក្រោម៖ ​​

...អានបន្ត

បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​បង្ខំ​ឲ្យ​រួមភេទ….

Thursday 27, March 2014 11:16 PM

ដើម្បី​ធ្វើ​ឲ្យ​ចំណង​ស្នេហា​កាន់​តែ​រឹងមាំ បុរស​នារី តែងតែ​រក​ឱកាស ពេលវេលា​នៅ​ក្បែរ​គ្នា​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ជាទូទៅ គោលដៅរបស់ពួកគេគឺ​កន្លែងដែល​​ស្ងប់ស្ងាត់ អាច​សាសង​ពាក្យពេចន៍​ផ្អែមល្ហែម មិន​ចង់​ឲ្យ​មាន​ការ​រំខាន។

...អានបន្ត

សិច​ធ្វើ​ឲ្យ​មនុស្ស​ឆ្លាត​ជាង​មុន

Tuesday 25, March 2014 11:37 PM

វា​ជា​រឿង​ពិត​ដែល​មិន​អាច​ប្រកែក​​បាន​​បន្ទាប់​​ពី​​មាន​​ការ​ សិក្សាស្រាវជ្រាវ​មួយ​​​បាន​​​រក​ឃើញ​ថា សិច​ពិត​ជា​អាច​​ជួយ​​ឲ្យ​មនុស្ស​​ឆ្លាតវៃ​ជាង​មុន។

...អានបន្ត

ការរក្សាភាពរូម៉ែនទិក ក្រោយមានកូនតូច

Saturday 07, March 2015 09:32 AM

ស្ថិត​ក្នុង​ជីវិត​រៀបការ​រួច​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​អាច​ក្លាយទៅជា ​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ដល់ ពេល​ដែល​មាន​កូន​ហើយ អតិ​ភាព​របស់​អ្នក​ទំនងជា​ត្រូវ​ផ្លាស់ប្តូ​រហើយ ព្រោះតែ​កូន​ត្រូវការ​គូស្នេហ៍​របស់​អ្នក​ជាប់​រហូត​។

...អានបន្ត