៥ចំនុចសំរាប់សុខភាពផ្លូវភេទ
Saturday 07, March 2015 10:23 AM
4.1K Views

មនុស្សម្នាក់ៗតែងតែមាន​ការព្រួយបារម្ភ​ពី​សុខភាព​ផ្លូវភេទ​ហើយ​សុខភាព​ផ្លូវភេទ​មិនមែន​គ្រាន់តែ​ជាការ​រួមភេទរឺ​ការ​ពន្យារកំណើត​និង​ការ​អនុវត្ដ​ន៍​ការ​រួមភេទ

​ដោយមាន​សុវត្ថិភាព​នោះទេ​ប៉ុន្ដែ​វា​ចាំបាច់​ទាមទារ​អោយមាន​ការយល់​ចិ​ត្ដ​គ្នា​ទៅវិញទៅមក​រួមទាំង​ការទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធិភាព​និង​ការចេះ​ទទួលខុសត្រូវ​ផងដែរ។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ដ្រ៥យ៉ាង​សំរាប់​លើកស្ទួយ​ដល់​សុខភាព​ផ្លូវភេទ​របស់​អ្នកៈ

 

១.ស្វែងយល់​ពី​សុខភាព​ផ្លូវ​ភេ​ទៈ

ស្វែងយល់​អោយបាន​ច្បាស់​អំពី​សុខភាព​ផ្លូវភេទ ដែល​អាចធ្វើអោយ​អ្នក​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​សំរេច​ចិ​ត្ដ​អំពី​បញ្ហា​ផ្លូវភេទ។ ដូចនេះ​ការយល់ដឹង​អំពី​កាយវិភាគសាស្ដ្រ ការពន្យារ​កំណើត ការឆ្លង​នៃ​ជំងឺ​កាមរោគ និង​ការ​រួមភេទ​ដ៏​មាន​សុវត្ថិភាព ជា​ប្រការ​ដ៏​ល្អ​សំរាប់​អ្នក​ដែល​ត្រូវតែ​ស្វែងយល់។ សូម​ប្រុងប្រយ័ត្ន​ព្រោះ​វា​មាន​ព័ត៌មាន​ជាច្រើន​ដែល​ទាក់ទង​នឹង​កត្ដា​ទាំងនេះ ដូច្នេះហើយ​អ្នក​គួរតែ​ពិនិត្យ​អោយបាន​ច្បាស់​ថា​តើ​ព័ត៌មាន​ដែល​អ្នក​បានមក​នោះត្រឹមត្រូវ​ប្រាកដ។

 

២.ស្គាល់​ខ្លួន​អ្នក​អោយបាន​ច្បាស់ៈ

ការស្វែងយល់​ពី​សុខភាព​ផ្លូវភេទ​តែមួយ​មុខ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ។ ដូចនេះ​កត្ដា​ល្អ​បន្ថែម​ដើម្បី​សុខភាព​ផ្លូវភេទ​របស់​អ្នកនោះ​គឺ​ការ​ស្គាល់​ខ្លួនឯង​អោយបាន​ច្បាស់​រួមទាំង​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក​ផងដែរ។នោះ​មានន័យថា ការស្វែងយល់​ពី​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក​អោយ​កាន់តែច្បាស់ គឺជា​កត្ដា​ប្រសើរ​សំរាប់​អ្នក​ក្នុងការ​បំពេញ​អារម្មណ៍​ផ្លូវភេទ​អោយ​គ្នា​ទៅវិញទៅមក។

 

៣.ពិនិត្យ​សុខភាព​ផ្លូវ​ភេ​ទៈ

ជាការ​ប្រពៃ ក្នុងការ​ទៅ​ជួប​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​ពិនិត្យ​សុខភាព​ផ្លូវភេទ​ជាប្រចាំ និង​ស្វែងយល់​បន្ថែម​ពី​កត្ដា​ទាក់ទងទាំងឡាយ។ លើសពីនេះ​អ្នក​ក៏​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​បានដែរ នៅតាម​គ្លីនិក រឺក៏​នៅតាម​មន្ទីរពេទ្យ​នានា​ទៀត។

 

៤.ចាត់វិធានកា​រៈ​

ប្រសិនបើ​អ្នក​សង្កេតឃើញថា​មាន​ភាពមិនប្រក្រតី​ទាក់ទង​នឹង​សុខភាព​ផ្លូវភេទ ចាំបាច់​ប្រញាប់​រួត​រះ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ជាបន្ទាន់។ ប្រសិនបើ​រោគសញ្ញា​នោះ​គួរអោយ​មានការ​ខ្មាស់អៀន អ្នក​អាច​ទូរ​សព្ទ័​ទៅកាន់​សេវា​សុខភាព​ផ្លូ​ភេទ ជំងឺ​អេស​ដ៍ និង​កាមរោគ ដើម្បី​សាក​សុំ​យោបល់​។

 

៥.ពិភាក្សា​ជាមួយ​ដៃគូ​របស់​អ្នកៈ

ការពិភាក្សា​ជាមួយ​ដៃគូ​របស់​អ្នក គឺជា​កត្ដា​ចំបង​សំរាប់​សុខភាព​ផ្លូវភេទ ដូចជាៈ​តើ​ការការពារ​សុខភាព​ផ្លូវភេទ​បែបណា​ដែល​អ្នក​អាច​អនុវត្ដ? តើ​ការការពារ​សុខភាព​ផ្លូវភេទ​បែបណា​ដែល​អ្នក​ចូល​ចិ​ត្ដ?ប្រសិនបើ​មាន​ជំរើស​ជាច្រើន អ្នក​គួរតែ​ធ្វើការ​សំរេច​ចិ​ត្ដ​រួមគ្នា​ដើម្បី​ស្វែងរក​នូវ​មធ្យោបាយ​ល្អ​សំរាប់​អ្នក​ទាំងពីរ។ បន្ថែម​ពីនេះ​វា​ក៏​ជា​ប្រការ​សំខាន់​ផងដែរ​ក្នុងការ​ពិភាក្សា​អំពី​មធ្យោបាយ​ពន្យារកំណើត និង​សុវត្ថិភាព​ផ្លូវភេទ។ តើ​មធ្យោបាយ​ក្នុងការ​ពន្យារកំណើត​មួយណា​ដែល​អ្នក​គួរ​យកមក​អនុវត្ដ និង​មួយណា​មិនគួរ​អនុវត្ដ?


អត្តបទទាក់ទង


សាឡាត់ ឱសថទិព្វសម្រាប់ "សិច" របស់ជនជាតិអេហ្ស៊ីប

Saturday 26, April 2014 10:37 PM

តាម​អ្នក​អេ​ហ្ស៊ី​ពវិទ្យា​មួយរូប សាឡា​ត់​ត្រូវបាន​ជនជាតិ​អេ​ហ្សី​ព​បុរាណ​ចាត់ទុកជា​ឱសថ​ទិព្វ​រំញោច​ ផ្លូវភេទ ។ មិនតែប៉ុណ្ណោះ​ គេ​នៅ​ប្រើ​វា​ធ្វើជា​និមិត្តរូប​សម្រាប់ "​លិ​ង្គ​"ទៀតផង ។​

...អានបន្ត

ពេលព្រឹកជាសមរភូមិក្តៅ សង្រ្គាមលើគ្រែ

Thursday 05, March 2015 10:21 PM

ការ​រួមភេទ​រវាង​បុរស និង​ស្ត្រី តែងតែមាន​លក្ខណៈ​ខុស​ប្លែក​គ្នា​។ បុរស ចូលចិត្ត​ឡើងឋានសួគ៌ ទាំង​ព្រឹក​ព្រលឹម ខណៈ​ដែល​ស្ត្រី ភាគច្រើន​ប្រាថ្នា​ចង់​ធ្វើ​កិច្ចការ​នេះ នៅពេល​រាត្រីកាល​ទៅវិញ​។

...អានបន្ត

ហេតុអ្វីលែងមានអារម្មណ៍សិច?

Friday 06, March 2015 11:41 AM

ការរស់នៅជាមួយដៃគូរអស់រយៈពេលយូ ព្រមទាំងមានវ័យកាន់តែចាស់ទៀតនោះ វាអាចបណ្តាលអោយ ​ចំណង់ផ្លូវភេទ ប្រែប្រួលបាន។

...អានបន្ត

គ្រឿងផ្សំ​នៅក្នុង​ថ្នាំសម្រើប​អាច​បណ្តាលឱ្យ​ខ្វាក់ភ្នែក

Sunday 01, February 2015 11:18 AM

ថ្នាំសម្រើប វី​យ៉ា​ក្រា (Viagra) អាច​បណ្តាលឱ្យ​ខ្វាក់ភ្នែក​ចំពោះ បុរស​ដែលមាន​បញ្ហា​ភ្នែក​ហើយ​ថែមទាំង​អាច​ប៉ះពាល់​ទៅដល់ អ្នក​ដែល​មើលឃើញ ធម្មតា​ផងដែរ​។​

...អានបន្ត

ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​សម្រាប់ "​សិច​" របស់​បុរស​

Saturday 26, April 2014 08:31 PM

ការស្រាវជ្រាវ​ថ្មី​មួយ​រកឃើញថា ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាចមាន​ប្រយោជន៍​ចំពោះ​បុរស​អសមត្ថភាព​ផ្លូវភេទ ។​
ពួក​ជំនាញការ​អាមេរិក​ថ្មីៗ​នេះ បានបង្ហាញ​លទ្ធផល​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​រវាង​ភាពមិនប្រក្រតី​នៃ​ ការឡើង​រឹង​របស់​លិង្គ និង​ថ្នាំ Statin ឱសថ​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ ឈាម ។​

...អានបន្ត

លិង្គ​មិន​ឡើង​រឹង​​ជា​សញ្ញាណ​ដំបូង​នៃ​​បញ្ហា​បេះដូង

Thursday 27, March 2014 09:36 PM

ការ​ជួយ​ខ្លួន​ឯង​ជា​វិធី​ដ៏​ល្អ​ដើម្បី​​ សម្រេច​​ចំណង់​ផ្លូវ​ភេទ​ ​និង​ជា​វិធី​សម្រេច​ចំណង​ផ្លូវ​ភេទ​ដ៏​​​មាន​សុវត្ថិភាព។ ​ប៉ុន្តែ​ការ​ជួយ​ខ្លួន​ឯង​យូរៗ​ទៅ​​នឹង​ក្លាយ​ទៅ​ជា​ទម្លាប់​មិន​ល្អ ​​ហើយ​ពេល​ខ្លះ​អាច​នាំ​អ្នក​ទៅ​រក​បញ្ហា​ផង​ដែរ។

...អានបន្ត