៥យ៉ាងសំរាប់ឈានដល់ចំនុចកំពូល
Saturday 07, March 2015 10:31 AM
7.2K Views

ពេលខ្លះ​ដៃគូ​ស្នេហា​មួយចំនួន​មានការ​ពិបាក​ក្នុងការ​ឈានទៅដល់​ ចំណុចកំពូល​នៃ​ការរួម​ភេទហើយ​កត្ដា​ទាំងនេះ​វា​អាចធ្វើអោយ​ដៃគូ​ស្នេហា​

មួយចំនួន​មានការ​ខក​ចិ​ត្ដ​ជាខ្លាំង ដែល​គេ​មិនអាច​ជួយ​អោយ​ដៃគូ​របស់គេ​ឈានដល់​ចំណុចកំពូល​បាន។ កុំ​បារម្ភ​អ្វី​គន្លឹះ៥យ៉ាង​ខាងក្រោម​នេះ​អាចជួយ​អោយ​អ្នកសំរេច​គោលបំណង​ បាន។

 

១.បង្កើន​អារម្មណ៍​អោយ​ជ្រះថ្លាៈ

ការធ្វើអោយ​ខ្លួន​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា គឺជា​កត្ដា​មួយ​ដែល​អាចអោយ​អ្នក​ឈានដល់​ចំណុចកំពូល​បានដែរ។ ដូច្នេះ​ជា​ជំហាន​ដំបូង អ្នក​គួរ​ងូតទឹក​ក្ដៅ​ឧណ្ឌៗដើម្បី​បន្ធូរ​ភាព​តាន់តឹង​ទាំងឡាយ។ បន្ទាប់មកទៀត​ដើរចូល​បន្ទប់​របស់​អ្នក​ហើយ​រៀបចំ​អោយបាន​ស្អាត ដែលមាន​ភ្លើង​ពណ៍​ផ្កាឈូក​ស្រទន់ និង បាញ់​ស្ព្រៃ​យ៍ (គ្រឿងក្រអូប) អោយ​ក្រអូប​បន្ដិច​ហើយ​កុំ​ភ្លេច​ដាក់​គន្លឹះទ្វារ និង បិទ​សំលេង​ទូរស័ព្ទ​ផង​ណា!!!

 

២.បង្កើន​អោយ​អ្នកមាន​អារម្មណ៍ល្អ

អ្នក​គួរតែមាន​អារម្មណ៍​ស្រឡះ​ក្នុង​ចិ​ត្ដ និង អោយ​តំលៃ​ទៅលើ​ភាពស្និទ្ធស្នាល​នៃ​ការ​រួមភេទ​រវាង​អ្នក និង ដៃគូ​របស់​អ្នក។នៅក្នុង​កាលៈទេសៈ​បែបនេះ អ្នក​និង​ដៃគូ​របស់​អ្នក ចាំបាច់​ត្រូវតែ​ធ្វើ​អារម្មណ៍​កុំអោយ​មាន​ភាព​តានតឹង​ក្នុង​ចិ​ត្ដ។ បន្ថែម​ពីលើនេះ​ប្រសិនបើ​អ្នក​មានការ​រកាំរកូស ជាមួយ​ដៃគូ​របស់​អ្នកនោះ​ពិតជា​ការពិបាក​ក្នុងការ ទៅ​ឈានដល់​ចំណុចកំពូល។ ដូច្នេះ​អ្នក​គួរតែ​សម្របសម្រួល​គ្នា​អោយបាន​ដាច់ស្រឡះ​សិន​ទើប​ល្អ។

 

៣.ប្រាប់​ដៃ់គូ​របស់​អ្នកត្រង់ៗ

ប្រាប់​ទៅ​ដៃគូ​របស់​អ្នក​នូវ​ចំណុច​ត្រង់ណា នៃ​រូបរាងកាយ​របស់​អ្នក ដែល​អាចធ្វើ​មាន​អារម្មណ៍​រំញោច​ខាង​ផ្លូវភេទ​ខ្លាំង។ បើ​មិន​ប្រាកដ​ទេ អ្នក​អាច​សាកល្បង​ស្ទាបអង្អែល​គ្នា​ទៅវិញ ទៅមក​ដើម្បី​រក​ចំណុច​រំញោច​ទាំងនោះ។ កុំ​ភ្លេច​ត្រូវអោយ​សញ្ញា​ទៅ​ដៃគូ​របស់​អ្នក​អោយបាន​ដឹង​នូវ ចំណុច​ណា​ដែល​អ្នក​មិន​ចូល​ចិ​ត្ដ ហើយ​កុំ​មានការ​ខ្មាស់អៀន​និង​ប្រាប់​ទៅ​ដៃគូ​របស់​អ្នក​បើសិនជា​អ្នកមាន​ សំរើប រឺ ចូល​ចិ​ត្ដ​នៅត្រង់ចំណុច​ណាមួយ។ ប្រាប់​ដៃគូ​របស់​អ្នកត្រង់ៗ និង គ្មាន​ការអៀនខ្មាស់​នោះ​បញ្ហារឿង​លើ​គ្រែ​របស់​អ្នក​កាន់តែ​មានការ​ប្រសើ​រ​ ឡើង។ ជាងនេះទៅទៀត អ្នក​ត្រូវតែ​និយាយ​ជាមួយ​ដៃគូ​របស់​អ្នក អំពី​ការពន្យារ​កំណើត និង មធ្យោបាយ​ពន្យារកំណើត មួយណា​ដែល​ល្អ​សំរាប់​អ្នក។ ប្រសិន​ដៃគូ​របស់​អ្នកមាន​ការបារម្ភ​ខ្លាច​មាន​ផ្ទៃពោះ រឺ ក៏​ការឆ្លង​ជំងឺអេដស៍ គឺ​អ្នក​ទាំងពីរ​នឹងមាន​ការពិបាក​ក្នុងការ​ឈានទៅដល់​ចំណុចកំពូល​ជាមិនខាន។

 

៤.ត្រូវ​មានជំនឿថា​អ្នក​និង​ដៃគូ​របស់​អ្នក​អាច​ឈានដល់​ចំណុចកំពូលៈ

មាន​នារី​មួយចំនួន​មាន​អារម្មណ៍​រំភើប​ស្រួល នៅក្នុងពេល​កំពុង​រួម​ភេទ ប៉ុន្ដែ​អារម្មណ៍​រំភើប​ទាំងនោះ​ត្រូវបាន​បាត់ទៅ​វិញដោយសារ​ប្រការ​ណាមួយ ហើយ​ដៃគូ​ស្នេហា​មួយចំនួន ក៏​ចាប់ផ្ដើម​គិតថា គេ​មិនអាច​ឈានទៅដល់​ចំណុចកំពូល​ឡើយ។ដូចនេះ ប្រសិនបើ​អ្នក​គិតថា​មិនអាច​ឈានដល់​ចំណុចកំពូល​នោះ អ្នកនឹង​មិនអាច​ឈាន​ដល់​ចំណុចកំពូល​បានទេ ផ្ទុយទៅវិញ ត្រូវ​គិតថា​អ្នក​អាច​ឈានដល់​ចំណុចកំពូល​បាន នោះ​ទើប​ឈានទៅដល់​ចំណុចកំពូល និង សុខ​ស្រួល​បាន​ជាមិនខាន។

 

៥.ស្ទាបអង្អែល​គ្នា​ទៅវិញទៅមក

ពេលខ្លះ​ការរួម​ភេទ​តាម​ប្រដាប់ភេទ តែ​ម្យ៉ាង​មិនអាច​ធ្វើអោយ​ស្ដ្រី​ឈានដល់​ចំណុចកំពូល​បានឡើយ ដូច្នេះ​វា​ទាមទារ​អោយមាន​ការ​ថើប​បបោស អង្អែល​បន្ថែមទៀត។ ជាការ​ធម្មតា​ទេ ដែល​អ្នក​ទាំងពីរ​ចាំបាច់​ត្រូវតែ​មានការ​ថើប​បបោសអង្អែល​អោយ​គ្នា​ទៅវិញ ទៅមក។ ចំពោះ​បុរស ចំណុច​ដែលមាន​ការ​រំញោច​ខ្លាំង​គឺ​លិង្គ (អង្គ​ជាតិ) រឺ​ឯ​នារី​វិញ​មាន​ចំណុច​ដែលមាន​ការ​រំញោច​ខុសគ្នា​ជាច្រើន តែ​យ៉ាងណា​វិញ​ស្ដ្រី​ទាមទារ​អោយមាន​ការ​ថើប​បបោសអង្អែល​បន្ថែម​ច្រើនជាង​ បុរស ជាងនេះទៀត​គឺ​ត្រង់ចំណុច​ឆ្ដេញ និង ដោះ និង កន្លែង​មួយចំនួនទៀត។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ត្រូវតែ​សាកសួរ​ដៃគូ​របស់​អ្នក​ថា​តើ​ចំណុច​មួយណា ដែល​សក្ដិសម​សំរាប់​អ្នក​ទាំងពីរ។ ដូច្នេះ​អ្នក​ត្រូវ​ចេះ​ស្វែងយល់​នូវ​ចំណុច​រំញោច​ទាំងនោះ សំរាប់​គ្នា​ទៅវិញ ទៅមក​ដើម្បីអោយ​អ្នក​ទាំងពីរ​អាចមាន​អារម្មណ៍​ស្រួល​បំផុត​បាន។


អត្តបទទាក់ទង


ទើបរៀបការគួរតែមានសិចអោយបានច្រើន

Saturday 07, March 2015 10:01 AM

អ្នក​​ប្រហែល​ជា​មិន​ចាំ​បាច់​ត្រូវ​បញ្ចុះ​បញ្ចូល​អ្វី​ច្រើន​​ពេក​ទេ នៅ​ពេល​ដែល​ចំណង់​នៃ​ការ​រួម​ភេទ​​កើត​មាន​ឡើង ព្រោះ​វាគឺ​ជា​សភាវ​គតិ​ដំបូង​របស់មនុស្ស។

...អានបន្ត

អត់​ធ្លាប់​រួម​ភេទ​សោះ​ តិច​ម៉េច​ៗ​ទៅ?

Thursday 27, March 2014 09:12 PM

យុវវ័យ​​​ខ្លះ​ដែល​មិន​ធ្លាប់​ខិលខូចសោះ ​តែងតែ​បារម្ភ​ថា ការ​ដែល​ទុក​​មិន​ប្រតិបត្តិការ​ទៅ​តាម​ចំណង់​សោះ ​ទឹក​កាម​របស់​ខ្លួន​​​​នឹង​​បង្ក​ទៅ​ជា​មេរោគ​ផ្សេង​​ៗ​​ ខណៈ​អ្នក​ជំនាញ​​បាន​​បក​​​ស្រាយ​​​ថា​ ទោះ​អត់​សោះ​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ​។

...អានបន្ត

កំហុសចំនួន៤យ៉ាងដែលគួរប្រយ័ត្ន​ពេលបើកប្រតិបត្តការរួមរក្ស័

Saturday 07, March 2015 09:42 AM

ជីវិតផ្លូវភេទ មិនត្រឹមតែ​​​ផ្ដល់នូវ សេចក្ដីស្រណុកស្រួល សម្រាប់លោកអ្នក ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាច មានផលប៉ះពាល់​​​ផងដែរ ប្រសិនបើអ្នក បើកប្រតិបត្ដិការ គ្មានការប្រុងប្រយ័ត្ននោះ ។

...អានបន្ត

បង្កើន​កាមារម្មណ៍​ជាមួយ​ទិចនិក ៣យ៉ាង

Saturday 07, March 2015 10:39 AM

សិច​ដ៏ល្អ​គឺ​គួរ​ចាប់​ អារម្មណ៍ ផ្តើម​ឡើង​តាំង​ពី​នៅ​ខាង​ក្រៅ​បន្ទប់​គេង​ជាមួយ​នឹង​តិចនិក​ល្អៗ នៅ​ក្នុង​ការ​ប្រតិបត្តិ​ជាក់ស្តែង ដើម្បីបង្កើន​សេចក្តី​សុខ​ដល់​គូរ​ស្នេហ៍​យ៉ាង​ពេញចិត្ត​។

...អានបន្ត

៥ចំនុចសំរាប់សុខភាពផ្លូវភេទ

Saturday 07, March 2015 10:23 AM

មនុស្សម្នាក់ៗតែងតែមាន​ការព្រួយបារម្ភ​ពី​សុខភាព​ផ្លូវភេទ​ហើយ​សុខភាព​ផ្លូវភេទ​មិនមែន​គ្រាន់តែ​ជាការ​រួមភេទរឺ​ការ​ពន្យារកំណើត​និង​ការ​អនុវត្ដ​ន៍​ការ​រួមភេទ

...អានបន្ត

បុរសមានស្បែកកាន់តែស្អាតកាន់តែពូកែក្នុងរឿង "សិច"

Saturday 26, April 2014 09:50 PM

ការស្រាវជ្រាវ​មួយ​នៅ​សកល​វិទ្យាល័យ​ផេ​ន​ស៊ី​ល​វ៉ា​នៀ (​អាមេរិក​) បាន​ដំណើរការ​ស្វែងយល់​ជីវិត​ផ្លូវភេទ​របស់​បុរស​ស្ត្រី​១១០​គូ ។ បន្ទាប់មក​ពួក​អ្នកវិទ្យាសាស្ត្រ​ថតរូប​បុរស ពិសេស​គឺ​ផ្ទៃមុខ ដើម្បី​ពិនិត្យមើល​តុល្យភាព និង​លក្ខណៈ​បុរស​របស់​ពួកគេ ។​

...អានបន្ត