៨វិធីកសាងភាពរូម៉ែនទិកសំរាប់គូស្នេហ៍
Saturday 07, March 2015 10:33 AM
9.4K Views

១-និយាយប្រាប់គ្នាពីអ្វី ដែលអ្នកទាំងពីរត្រូវការ ការប្រាស្រ័យទាក់ទងដ៏ប្រសើរ គឺជាគន្លឹះឆ្ពោះទៅកាន់សម្ព័ន្ធភាព ប្រកបដោយសុភមង្គល

និងជីវិតផ្លូវភេទ ដ៏រីករាយមួយ ។ ចូរធ្វើការជជែក ជាមួយដៃគូរបស់អ្នក អំពីបំណងប្រាថ្នា និងការមិនពេញចិត្ដ សេចក្ដីស្រលាញ់ និងចំណង់ប្លែកៗ ហើយពិភាក្សាពីវិធី ដែលអ្នកទាំងពីរ អាចសម្រេចបាន ពីការអនុវត្ដន៍ការរួមភេទ ។ ការជជែកគ្នា អាចមានគុណ ប្រយោជន៍ប្រសើរ ដូចជា ការបបោសអង្អែល មុនពេលរួមភេទអញ្ចឹង ។

 

២-ញុំាអារហារជាមួយគ្នា ប្រកបដោយភាពរ៉ូមែនទិច និងរីករាយ មនុស្សគ្រប់គ្នា បានជ្រាបហើយថា អ្វីដែលអាចឆក់ យកបេះដូងបុរសបាន គឺតាមរយៈការបំពេញផ្ទៃ របស់គាត់ឱ្យ ឆ្អែតស្កប់ស្កល់ ។ ចូរមិត្ដនារីចំអិនអាហារ ឬគ្រោងទុក នូវគម្រោងទទួលទានអាហារ ពេលល្ងាចជាមួយគ្នា នៅ កន្លែងរ៉ូមែនទិកណាមួយ ។ បុរសរីករាយដោយសារ ក្រពះបានទទួលទានឆ្អែត ក៏មានភាពរីករាយ ក្នុងការរួមភេទ ជាមួយអ្នក លើគ្រែដែរ ។

 

៣-បង្កើតពេលវេលា ល្អៗជាមួយគ្នា ចូររំលឹកពេលវេលា ដែលអ្នកជួបគ្នាគ្រាថ្មីៗ ដើម្បីឱ្យកាន់តែស្និទ្ធស្នាល ជាមួយនឹងគ្នា និងរួមភេទជាមួយគ្នា ដ៏ក្ដៅ គគុក ។ អ្នកចាំបាច់ត្រូវនាំយក នូវអារម្មណ៍ទាំងនោះ ត្រលប់មកវិញ ។ អ្នកគួរតែ ថែរក្សាភ្លើងស្នេហានេះ ឱ្យនៅ តែឆេះសន្ធោសន្ធៅ ។ ចូរបង្កើតពេលវេលា ដើម្បីរួមភេទ មិនថា ជីវិតរបស់អ្នកមាន ភាពមមាញឹក យ៉ាងណានោះឡើយ ។

 

៤-បង្កើតអារម្មណ៍ ស្រមើស្រមៃអណ្ដែតអណ្ដូង ៖ ចូរបណ្ដោយការស្រមើលស្រមៃ របស់អ្នកអណ្ដែតអណ្ដូង ឆ្ពោះទៅកាន់ចំណុចប្លែកៗ សម្រាប់ជីវិតផ្លូវភេទប្លែកៗ ។ វាមិនជាប្រការខុស អ្វីនោះទេ ក្នុងការសាកល្បងទិកនិកថ្មីៗ និងធ្វើការដកពិសោធន៍ ក្នុងការរួមភេទ ។

 

៥-ថើបគ្នាដោយក្តី ស្រើបស្រាល ការថើបគ្នា គឺជាវេទមន្ដមានវិសាលភាព ដ៏ធំធេង នៅក្នុងសម្ព័ន្ធភាពស្នេហា ។ ចូរស្វែងយល់ពីជីវិត ស្នេហារបស់ គូស្នេហ៍ ពីរឿងអតីតកាលមួយចំនួន ដែលមានការផ្លាស់ប្ដូរ តាមរយៈការថើប ។ ការថើប គឺជាមន្ដស្នេហ៍ដ៏សែន រ៉ូមែនទិក ដិតជាប់ក្នុងអារម្មណយូរអង្វែង និងធ្វើឱ្យសម្ព័ន្ធភាពស្នេហាភ្លឺថ្លា ស្រស់បំព្រង ។ អ្នកមិនធ្លាប់ដឹងថាការថើបនេះ អាចនាំអារម្មណ៍ របស់អ្នកឱ្យរំភើប ប៉ុណ្ណានោះទេ ។ ហេតុដូច្នេះ ចូរកុំវាយតម្លៃអំណាច នៃការថើបនេះ ទាបពេក ។

 

៦- បបោសអង្អែល មុនពេលរួមភេទ យើងមិនអាចបញ្ឈប់ការគាំទ្រ ចំពោះការបបោសអង្អែល មុនពេលរួមភេទដែល ជាចំណុចពិសេស នៃសម្ព័ន្ធភាព នោះទេ ព្រោះវាជាវិធីពិសេស និងសំខាន់បំផុត ដើម្បីបង្កើនជីវិតផ្លូវភេទ ឱ្យស្រស់ត្រកាល ។ ចូរអនុវត្ដការបបោស អង្អែលដោយសន្សឹមៗ និងប្រកបតម្រេកតណ្ហា មុនពេលស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាស ដើម្បីវាយលុក ។

 

៧-ស្គាល់ពីតំបន់ សំរើបរបស់ដៃគូ ការស្វែងយល់ពី ចំណុចភ្ញោចតម្រេក រួមភេទរវាងគ្នា និងគ្នា គឺជាវិធីដ៏ប្រសើរបំផុត ដើម្បីបង្កើនជីវិត ផ្លូវភេទឱ្យ ស្រស់ត្រកាល ។ ចូររិះរកនូវវិធីអ្វី ដែលធ្វើឱ្យអ្នក និងដៃគូរបស់អ្នកមានអារម្មណ៍ រំភើបស្រើបស្រាល ។

 

៨- បង្ហាញពីសេចក្តីសុខជាមួយនឹងការរួមភេទ អ្នកប្រាកដជាត្រូវរីករាយ ជាមួយការរួមភេទ ដើម្បីបង្កើនជីវិត ផ្លូវភេទឱ្យស្រស់បំព្រង ។ ការរីករាយជាមួយការរួម ភេទ នឹងធ្វើឱ្យអ្នកចង់ រួមភេទថែមទៀត នឹងចង់សាកល្បងក្បាច់ថ្មីៗ ។ ប្រសិនបើសកម្មភាពរួមភេទ មិនធ្វើឱ្យអ្នក មានក្ដីរីករាយទេ ចូរធ្វើការប្រាស្រ័យ ទាក់ទងជាមួយ ដៃគូរបស់អ្នក ។ បញ្ហាអាចបណ្ដាលមកពី ការប្រើក្បាច់រួម ភេទខុសល្បឿន លឿនតក់ក្រហុលពេក និងកង្វះខាតការបបោសអង្អែល មុនពេលរួមភេទ ៕


អត្តបទទាក់ទង


ផ្សែង​បារី ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ?

Thursday 27, March 2014 11:42 PM

ផ្សែង​បារី​ពិត​ជា​បង្ក​ឱ្យ​កើត​ មាន​ក្ដី​អន្តរាយ​ជាច្រើន​សម្រាប់​សុខភាព​មនុស្ស ​នៅ​​ក្នុង​នោះ​ផ្សែង​បារី​ក៏​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​បន្ដ​ពូជ​ ដែល​ផ្សែង​បារី​ បាន​កាត់​បន្ថយ​​លទ្ធ​ភាព​មាន​កូន​ ទាំង​បុរស​ និង​ស្រ្ដី​។

...អានបន្ត

វិធីជួយអោយមិត្តស្រ្តីឈាន​ដល់ចំនុចកំពូល

Thursday 05, March 2015 10:29 PM

ប្រសិន​​​មិត្ដស្រ្ដី រងការពិបាក ពីបញ្ហា​​​ឈានដល់ ចំណុចកំពូល វាអាចបណ្ដល​​​មកពី ការភាន់ច្រឡំមួយចំនួន អំពីឥរិយាបថ ផ្លូវភេទ ។ ខាងក្រោមនេះ គឺជាជំហាន​​​ពីរយ៉ាង ដែលស្រ្ដីអាច​​​បែងចែក ឱ្យដាច់ពីគ្នា អំពីការរួមភេទរបស់ពួកគេ ៖

...អានបន្ត

អស់បញ្ហា! អាហារទាំងនេះ អាចបង្កើនចំណង់ផ្លូវភេទ អោយប្រសើរឡើងវិញ

Monday 15, September 2014 07:12 AM

កត្តាអាយុ និងបញ្ហាសុខភាព ពិតជាប៉ះពាល់យ៉ាងខ្លាំងទៅលើ ជីវិតផ្លូវភេទរបស់មនុស្សម្នាក់ៗ។

ហេតុដូចនេះហើយ ដោយសារតែមានប្រិយមិត្តខ្លះ មានបញ្ហាពាក់ព័ន្ធនឹងផ្លូវភេទ

...អានបន្ត

ទំលាប់ងាយៗជួយជំរុញអារម្មណ៍ផ្លូវភេទ

Saturday 07, March 2015 10:02 AM

១. ធ្វើលំហាត់​​​ប្រាណ៖ ការហាត់ប្រាណ​​​ជួយឲ្យអ្នក មានសុខភាពល្អ រាងកាយមាំមួន។ ភាពមាំមួន នៃ រាងកាយ អាចជួយបង្កើន​​​នូវលំហូរឈាម ក្នុងរាងកាយ​​​របស់អ្នក ។ វាអាចធ្វើឱ្យអារម្មណ៍រួមភេទកាន់តែ ស្រើបស្រាល និងត្រេកត្រអាលខ្លាំងឡើង នៅពេលចំណង់ផ្លូវភេទនៃដៃគូបុរសស្រ្ដី មានទាក់ទង ទៅនឹង ការកើនឡើង នូវលំហូរឈាមទៅកាន់បរិវេណប្រដាប់ភេទ របស់ពូកគេ។ សភាពនោះ អាចធ្វើឱ្យ​​​បុរសស្រ្ដី​​​កើនឡើង ​​​នូវភាពត្រេក​​​ត្រអាលផ្លូវភេទ​​​ដោយខ្លួនឯង។ ប្រសិនបើ​​​ការកើនឡើងនៃ លំហូរឈាម​​​នៅ បរិវេណ ប្រដាប់ភេទ​​​ធ្វើឱ្យបុរសស្រ្ដី មានអារម្មណ៍​​​ស្រើបស្រាល​​​កាន់តែខ្លាំង ពួកគេក៏​​​កាន់តែចង់ រួមភេទ ទៀតដែរ។

 

២.ទទួលទានអាហារមានប្រយោជន៍ចំពោះសុខភាព៖ សរសៃឈាមក្រហមដែលកកស្ទះ ដោយ ជាតិខ្លាញ់ឆ្អែត មិនអាច បញ្ជូនឈាមបានច្រើន ទៅកាន់បរិវេណប្រដាប់ភេទ ដើម្បី ឱ្យមានអារម្មណ៍ ស្រើបស្រាល បានទេ ដោយសារភាព មិនប្រក្រតីនៃអន្ដរទំនាក់ទំនងរវាងជំងឺបេះដូង និងដំណើរការ ច្របូកច្របល់នៃភាពរឹងរបស់លិង្គ។ លោកវេជ្ជបណ្ឌិត MichaelKrychman នាយកប្រតិបត្ដិ នៃ មជ្ឈមណ្ឌល សុខភាពផ្លូវភេទរដ្ឋកាលីហ្វូញាប៉ែកខាងត្បូង បានមានប្រសាសន៍ថា ការធាត់ ពេក ក៏បង្កភាពស្មុគស្មាញដល់ដំណើរការអ័កម៉ូនរបស់អ្នកដែរ។ «ភាពធាត់លើស ទំងន់ អាចផ្លាស់ប្ដូរ នូវ តុល្យភាពរវាង estrogen និងអ័កម៉ូន testosterone ហើយអ័កម៉ូន testosterone កម្រិតទាប អាចធ្វើឱ្យ កម្លាំងផ្លូវភេទរបស់អ្នកថយចុះ។

 

៣. គ្រប់គ្រងបានភាពតានតឹង និងស្ត្រេស៖ លោកវេជ្ជបណ្ឌិត Irwin Goldstein នាយកគ្រប់គ្រង នៃមជ្ឈមណ្ឌល ឱសថផ្លូវភេទ និងជានិពន្ធនាយក នៃទស្សនាវដ្ដី ឱសថផ្លូវភេទ នាទីក្រុង San Diego សហរដ្ឋអាមេរិក បានណែនាំថា « មនុស្សធ្វើការច្រើនហួសកម្លាំងនិងប្រកបដោយភាពតានតឹង នោះ ពួកគេ តែងមាន អារម្មណ៍ធុញថប់ ភ្លេចបញ្ហា ផ្លូវភេទ និងក៏មិនមានសុខភាពល្អ ក្នុងការរួមភេទ នោះទេ»។

...អានបន្ត

រួមភេទ​ចំ​ថ្ងៃ​ក្រហម​នាំ​ឲ្យ​កើត​ជំងឺ​ឃ្លង់?

Tuesday 25, March 2014 11:42 PM

រួម​ភេទ​ចំ​ថ្ងៃ​មក​រដូវ​របស់​មនុស្ស​ស្រី ​នឹង​នាំ​ឲ្យ​បុរស​កើត​​ជំងឺ​ឃ្លង់។ នេះ​ជា​ពាក្យ​​លើក​ឡើង​​​​ក្នុង​ចំណោម​យុវជន​​មួយ​ចំនួន​ ដែល​ចូលចិត្ត​រក​សេវា​ផ្លូវ​ភេទ។​ តើ​ពាក្យ​​លើក​ឡើង​នេះ​​ជា​ការ​ពិត ​ឬ​យ៉ាងណា?

...អានបន្ត

ក្បាច់រួមភេទពេលមានផ្ទៃពោះ

Saturday 07, March 2015 09:41 AM

ការប្រែប្រួល​រូបរាង កាយពេល​តាំងគភ៌ បានធ្វើ​ឱ្យជីវភាព​ផ្លូវភេទ​មានការ​ប្រែប្រួល​ផងដែរ ជាពិសេស​កាយវិការ ឬ​ក្បាច់រួមភេទ​នេះតែម្ដង។

...អានបន្ត