បង្កើន​ចំណង់​ផ្លូវភេទ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​តាម​វិធី​ធម្មជាតិ
Saturday 09, January 2016 10:36 AM
4.6K Views

មាន​កត្តា​ច្រើន​ណាស់​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ដូចជា អាយុ សុខភាព របៀប​រស់នៅ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​អ្នក​ត្រូវ​ការ​មាន​អារម្មណ៍​ចំពោះ​ទំនាក់ទំនង​ ស្នេហា​នោះដែរ។

ថ្វីបើ​មាន​ថ្នាំ​បំប៉ន​មួយ​ចំនួន​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​អ្នក​ បាន​ក៏ដោយ យក​ល្អ​គួរតែ​ស្វែងរក​ដើមហេតុ​របស់​វា​ជាមុនសិន។ យោង​តាម​វេជ្ជបណ្ឌិត Adriane Fugh-Berman, MD សាស្ត្រាចារ្យ​រង​ផ្នែក​ឱសថ​នៅឯ​សាកលវិទ្យាល័យ Georgetown University បាន​ឲ្យ​ដឹងថា “មុនពេល​សាកល្បង​ប្រើ​ថ្នាំ​បំប៉ន ឬ​ថ្នាំ​ឬ​ស​ឈើ​ណាមួយ ចូរ​គិតថា​តើ​អ្នក​អាច​បន្ថែម​អ្វី​ទៅលើ​ជីវិត​អ្នក​បាន​សិន​ដូចជា ការហាត់​ប្រាណ សម្រក​ទម្ងន់ ព្យាបាល​ជំងឺ ឬ​ផ្លាស់ប្ដូរ​ការប្រើប្រាស់​ថ្នាំ។ ព្រោះ​រឿង​ទាំងនេះ​សុទ្ធតែ​អាចជួយ​ដោះស្រាយ​បញ្ហា​បាន​ទាំងអស់។

 

health.com.kh

 

របៀប​ដែល​របប​អាហារ​មាន​ឥទ្ធិពល​លើ​ចំណង់​ផ្លូវភេទ

 
ការសិក្សា​មួយចំនួន​រកឃើញថា កង្វះ​ជាតិ​ដែក​អាចមាន​ផលប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ដូចជា ការចង់បាន ភាព​ស្រើបស្រាល ការបញ្ចេញ​ទឹករំអិល និង​សមត្ថភាព​ក្នុងការ​ទទួលបាន​ចំណុចកំពូល។

 

ការសិក្សា​មួយ​បាន​បញ្ជាក់ថា ស្ត្រី​ដែល​ប្រើ​ថ្នាំ​ជាតិ​ដែក​ដើម្បី​ប៉ះប៉ូវ​ការខ្វះខាត​នោះ​គឺមាន​ ការរីកចម្រើន​ខា​ង​សុខភាព​ផ្លូវភេទ​របស់​ពួកគេ​យ៉ាង​អស្ចារ្យ។ អាហារ​សម្បូរ​ជាតិ​ដែក​មានដូចជា សាច់​ក្រហម សាច់ជ្រូក សាច់​បក្សី គ្រឿង​សមុទ្រ សណ្តែក បន្លែ​ពណ៌​បៃតងចាស់ ផ្លែឈើ​ក្រៀម​ជាដើម។

 

ថ្វីបើ​គ្រំ​សមុទ្រ (oyster)ដែល​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី ហើយក៏​ជា​ជម្រើស​ដំបូង​សម្រាប់​ផ្តល់​សម្រើប​ផ្លូវភេទ​ដ៏​ខ្លាំងក្លា​មួយ​ ក៏ដោយ ក៏​អាហារផ្សេងៗទៀត​នៅតែ​អាចជួយ​បង្កើន​ចំណង់​ផ្លូវភេទ​បានដែរ​ដូចជា ទឹកដោះគោ ស៊ុត ចេក នឹង​គ្រាប់​ផ្លែឈើ។ តាមពិត ការ៉េម ហ្វ្រូ​មាត និង​យ៉ា​អួ​មាន​ជាតិ​ខ្លាញ់​ទាប​អាចធ្វើឱ្យ​ចំនួន​អ័រម៉ូន Dopamine កើនឡើង​សម្រាប់​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង។ ម្យ៉ាងវិញទៀត អាហារ​ដែលមាន​ជាតិ​អំបិល និង​ខ្លាញ់ Saturated Fat ខ្ពស់ អាហារសម្រន់ និង​របស់ផ្អែមៗ នឹងធ្វើ​ឱ្យ​អ្នក​ឆាប់​អស់កម្លាំង និង​បន្ថយ​ចំណង់​ផ្លូវភេទ​បាន។

 

បើសិនជា​អ្នក​ចង់បាន​ចំណង់​ផ្លូវភេទ​មកវិញ អ្នក​ត្រូវតែ​បង្កើន​ការ​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​ច្រើន​តែមាន ​ក្នុង​សាច់​ត្រី​ដូចជា ត្រី​សាល់​ម៉ុ​ន​ជាដើម។ ក្រៅពីនេះ ផ្លែឈើ​ពណ៌​ក្រហម​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ដូចជា ផ្លែ​បឺ​រី​ពណ៌​ខៀវ ស្ត្រ​បឺ​រី និង​ហ្គ្រេ​ន​បឺ​រី  ព្រោះ​វា​អាច​ភ្ញោ​ច​ដល់​របត់​ឈាម​រត់ ចំណែកឯ​ខ្លាញ់ Saturated Fat ដែល​បានមកពី​ប្រេង​អូ​លីវ​អាច​បង្កើន​ចំនួន​អ័រម៉ូន​ភេទបុរស និង​ធ្វើ​ឲ្យ​បុរស​កាន់​តែមាន​ភាព​សកម្ម​នៅលើ​គ្រែ​ថែមទៀត។

 

លើសពីនេះទៅទៀត ស៊ូ​កូ​ឡា​ពណ៌​ខ្មៅ​អាច​បង្កើន​ចំនួន​អ័រម៉ូន Serotonin ឬ​អ័រម៉ូន​សប្បាយ​ចិត្តបាន ដូច្នេះ​វា​នឹងធ្វើ​ឱ្យ​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង ខណៈពេលដែល​អាហារ​សម្បូរ​វីតាមីន B ដូចជា​សណ្តែកដី ទឹកដោះគោ បាយ និង​ស៊ុត អាចជួយ​ទទួលបាន​ចំណុចកំពូល​នៃ​ការរួម​ភេទ។ គ្រាប់​ល្ពៅ សម្បូរ​វីតាមីន​ដែល​អាចជួយ​រាងកាយ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​សកម្មភាព​ រួមភេទ​ដ៏​ខ្លាំងក្លា​បាន៕

 
ប្រែ​សម្រួល៖ វេជ្ជ. ម៉េង សុខ​សៀន

ប្រភព៖ health.com.kh


អត្តបទទាក់ទង


“Viagra សណ្ឋានបាញ់” សម្រាប់​បុរស​អសមត្ថភាព​ផ្លូវភេទ

Saturday 26, April 2014 09:17 PM

ថ្នាំ​បាញ់​ថ្មី​មានឈ្មោះ Tempe គ្រោង​នឹងដាក់​លក់​នៅ​ដើមឆ្នាំ​ក្រោយ​។​ថ្នាំ​បាញ់​ប្រឆាំង​ការ​ឆាប់​ចេញ​ទឹកកាម ជា​គំនិត​ច្នៃប្រឌិត​ថ្មី​របស់​ប​ណ្តិ​ត Mike Wyllie -​បិតា​របស់​ថ្នាំ Viagra ។​

...អានបន្ត

និយាយ​ដោយ​ចំហ​រឿង​​ផ្លូវ​ភេទ​!

Thursday 27, March 2014 11:30 PM

 យុវវ័យ​ចាំ​បាច់ ​និយាយ​ដោយ​ចំហ​​ពី​បញ្ហា​ផ្លូវ​ភេទឬយ៉ាងណា ? តើ​មានផល​​វិជ្ជមាន​អ្វី​ខ្លះ​បើ​សិន​ជា​ពួកគេ​នាំ​គ្នា​និយាយ​​អំពី​រឿង​ផ្លូវ​ភេទ? ចំ​ពោះ​យុវតីវិញកុំថាឡើយ​និយាយ​ឲ្យ​គេ​ឮ គ្រាន់​តែ​កាន់​ឯកសារ​ទាក់ទង​និង​រឿង​ភេទ​នេះ គេ​ថា​នេះ​គេ​ថា​នោះ​ទៅ​ហើយ ។

...អានបន្ត

២០តិចនិច អាចជួយអូសបន្លាយពេលវេលា

Saturday 07, March 2015 10:36 AM

វិធីសាស្ត្រ​រួម​រ័ក្ស​អូសបន្លាយ​ពេលវេលា​យូរ៖

...អានបន្ត

បង្កើតចំណង់ផ្លូវភេទតាមបែបធម្មជាតិ

Saturday 07, March 2015 10:14 AM

ជីវិតផ្លូវភេទដ៏ទៀងទាត់មួយ​មិនត្រឹមតែផ្តល់អោយ​អ្នកនូវការ ហាត់ប្រាណ​ដ៏ល្អមួយនោះទេ ប៉ុន្តែវាក៏ជួយ​ទប់ស្កាត់ការបាក់ទឹកចិត្ត បន្ថយសម្ពាធឈាម និងពង្រឹងដល់ប្រព័ន្ធ​ភាពស៊ាំផងដែរ។

...អានបន្ត

ស្ត្រី "​សម្រេច​ដល់​កំពូល​" អំពី​ភេទ​នៅ​អាយុ ៣១ ឆ្នាំ​

Saturday 26, April 2014 08:37 PM

ការស្រាវជ្រាវ​ថ្មី​មួយ​រកឃើញថា ស្ត្រី​ជឿជាក់​លើ​ខ្លួនឯង និង​ពេញចិត្ត​បំផុត​អំពី​កម្លាំង​ទាក់ទាញ​របស់ខ្លួន​នៅ​អាយុ ៣១ ឆ្នាំ ។
​ពួក​អ្នកស្រាវជ្រាវ​បាន​សិក្សា​យោបល់​របស់​ស្ត្រី និង​បុរស​រាប់ពាន់នាក់​ក្នុង​វ័យ​ពី ១៨-៦០ ឆ្នាំ និង​គិតគូរ​ចេញ​អាយុ​មធ្យម​ដែល​ភេទ​នីមួយៗ "​សម្រេច​ដល់​កំពូល​" នូវ​ភាពជឿជាក់​លើ​កម្លាំង​ទាក់ទាញ​របស់​ខ្លួនឯង ។​

...អានបន្ត

តើ​បុរស​អាច​រស់នៅ​​ដោយ​មិន​​មាន​ការ​រួមភេទ​បាន​ទេ?

Thursday 27, March 2014 11:19 PM

ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​មាន​ចំណង់​ផ្លូវ​ភេទ ? ការ​ញ៉ាំ​អាហារ​ប៉ូវ​ពិត​ជា​ជួយ​ឲ្យ​មាន​ចំណង់​ផ្លូវភេទឬ ? រវាង​បុរស និង​នារី តើ​មួយ​ណា​មាន​អារម្មណ៍​​រួម​ភេទ​ច្រើន​ជាង ? ដើម្បី​កុំឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ​ញឹកញាប់​បុរស​គួរ​ធ្វើ​យ៉ាង​ណា ?

...អានបន្ត