នៅក្នុងរបាយការណ៍នៃការសិក្សាថ្មីមួយ បានបង្ហាញថា ការស្ទង់មតិពីវេបសាយស្នេហាដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសឈ្មោះ SaucyDates.com ត្រូវបានឆ្លើយតបដោយបុរស និងស្ត្រី ៣ ៨៣៦ នាក់ អាយុចន្លោះពី១៨ ដល់ ៥០ឆ្នាំ។ ពួកគេត្រូវបានសួរថាតើការរួមភេទប៉ុន្មាននាទី ទើបធ្វើឲ្យពួកគេពេញចិត្ត?
(សំនួរនេះផ្តោតទៅលើការរួមភេទសុទ្ធសាធ មិនបូកបញ្ចូលការបបោសអង្អែលឡើយ) ។ ជាលទ្ធផលបានបង្ហាញថា ស្រ្តីជាទូទៅ ចង់បានពេលវេលារួមភេទ ២៥ នាទី និង ៥១ វិនាទី។ ប្រភពខាងលើបន្ត។
របាយការណ៍ដដែលបានបង្ហាញថា មនុស្សទូទៅ ទាំងស្រីប្រុស អាយុចាប់ពី១៨ ដល់ ៥០ឆ្នាំ ពេលវេលារួមភេទជាមធ្យមប្រហែល១៦នាទី។ អាមេរិក កាណាដា អង់គ្លេស និង អូស្រ្តាលី មនុស្សប្រុសស្រីវ័យចន្លោះពី ២៩ ដល់ ៣៥ឆ្នាំ ប្រើពេលវេលារួមភេទយូរជាងគេក្នុងចំណោមក្រុមការស្ទង់មតិខាងលើ ដោយប្រើពេលប្រហែល១៧នាទី ខណៈឥណ្ឌាវ័យកាន់តែជ្រេ ប្រើពេលរួមភេទកាន់តែយូរ ប្រហែល១៥នាទី គ្រាន់តែឆាប់ជាងក្រុមប្រទេសអឺរ៉ុបខាងលើ។ ប្រភពខាងលើបន្ថែម៕